ព័ត៌មានពីអ្នកថតរូប Li Mao បានបញ្ជក់ថា តារាម៉ូដែលអាក្រាតនៅក្នុងប្រទេសចិនអាចទឹកប្រាក់បាន ១៥០០ យ៉ន់ ដែលស្មើនឹងទឹកប្រាក់ដុល្លារ ២៤៤ ដុល្លារក្នុងរយៈពេល ២ ម៉ោងតែប៉ុណ្ណោះ។
កាលពីម្សិលមិញនេះ អ្នកថតរូប លោក Li Mao បានបង្ហើបឲ្យដឹង លោកមិននឹកស្មានថា ព័ត៌មានអំពីទឹកប្រាក់របស់តារាម៉ូដែលអាក្រាតក្នុងប្រទេសចិន ដែលអាចលេចឭលើរលកធាតុអាកាស វិទ្យុ Hunan ។
លោក Li Mao បានបន្តនិយាយថា ធាតុពិតរឿងតម្លៃនេះ មិនសម្រាប់តារាម៉ូដែលគ្រប់គ្នានោះទេ ដែលអាចធ្វើវាបាននោះ។
លោកបានបន្តទៀតថាជាមួយនឹងមុខងារខាងផ្នែកថតរូបលោកបានធ្វើអស់រយៈពេល ៥ ឆ្នាំទៅហើយ ក៏មិនដែលមានរឿងជម្លោះផងដែរ។រឿង ការចំណាយ ១៥០០ យ៉ន សម្រាប់រយៈពេល ២ ម៉ោងក្នុងតារាម៉ូដែលម្នាក់វាជារឿងពិត។ តែរឿងនេះ មានតែតារាម៉ូដែលមិនច្រើននោះទេ ដោយអ្នកខ្លះប្រាក់ខែត្រឹមតែ ២០ ពាន់យ៉ន់ ក្នុងមួយខែក៏មានដេរ ប៉ុន្តែនេះ មិនបូកបញ្ចូលទាំងទឹកប្រាក់ដែលបានបន្ថែម។លោកបានបញ្ជាក់ថា តារាដែលអាចរកទឹកប្រាក់បានច្រើនជាងគេគឺតារាអាក្រាតលំដាប់ពិភពលោក នាង Can Lo Lo ដែលអាចធ្វើបានយ៉ាងល្អ ដោយអាចរកទឹកប្រាក់បានរាប់ពាន់ យ៉ន ក្នុងរយៈ ២ ទៅ ៣ ម៉ោងដូចជាការសម្តែងក្នុងក្លិបរាត្រី ។ចំណែកតារាម៉ូដែលមួយទៀតជាប់លំដាប់ថ្នាក់តារាជើងវែង និងស្រលូន នាង Lin Chi Ling ដែលអាចរកប្រាក់ដាក់ហោប៉ៅ ជាង រាប់រយពាន់យ៉ន ក្នុងកម្មវីធីមួយយប់៕
https://i1272.photobucket.com/albums/y389/domneng/China12/22_zpse6799231.jpg
https://i1272.photobucket.com/albums/y389/domneng/China12/a_zpsda3e037c.jpg
មតិយោបល់