ហានូយ: ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទរបស់ប្រទេសវៀតណាមបានប្រកាសថាខ្លួននឹងនាំចេញផ្តាច់មុខឡើងវិញនូវបន្លែផ្លែឈើស្រស់ៗទៅកាន់សហគមន៍អ៊ឺរ៉ុបចាប់ផ្តើមពីខែ 30 មិថុនាទៅ។
ប្រទេសវៀតណាមបានប្រកាសការនាំចេញនេះវិញក្រោយការផ្អាកដំណើរការអស់រយះពេលជាងមួយឆ្នាំនៅពេលដែលឆ្នាំ 201 មុខបន្លែផ្លែឈើចំនួន 5 ប្រភេទដែលនាំទៅកាន់អ៊ឺរ៉ុបមិនត្រូវតាមលក្ខណដែលភាគីដែគូចង់បានឡើយ។ក្រសួងតែងតែណែនាំឲ្យអ្នកឈ្មួញទិញសម្រាប់នាំចេញត្រូវតែពិនិត្យនិងទិញតែបន្លែណាដែលមានស្តង់ដាទៅតាមម៉ូដែល GAP( Good Agricultural Practices ) ប៉ុណ្ណោះ។
វៀតណាមជឿជាក់ថាខ្លួននឹងទទួលបានទឹកប្រាក់ប្រមាណជាង 1 ពាន់លានដុល្លារពីការនាំចេញនាឆ្នាំនេះហើយដែលនៅពេលកាលពីឆ្នាំមុនមានត្រឹមតែ 829 លានដុល្លារ។របាយការណ៍បាននិយាយថានៅក្នុងដើមឆ្នាំបូនខែនេះការនាំចេញបន្លែផ្លែឈើមានជិតទៅដល់ 187 លានដុលា្លរហើយដែលកំនើននេះស្ថិតក្នុងមធ្យមភាគ ១០% ក្នុងមួយឆ្នាំ។
ទីផ្សារនាំចេញរបស់វៀតណាមត្រូវបានគេជឿជាក់ថាមានទៅដល់50ប្រទេសជុំវិញពិភពលោករួមមានទាំងចិនអាមេរិកហើយសហគមន៍អ៊ឺរ៉ុបនិងជប៉ុនជាដៃគូសំខាន់បំផុតដែលទទួលទិញបន្លែពីប្រទេសវៀតណាមច្រើនបំផុត៕
https://i1272.photobucket.com/albums/y389/domneng/2_25934_e_zps9eff0824.jpg
មតិយោបល់