ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីត​បវរកញ្ញា​របស់​អង់គ្លេស​បង្ហាញរូប​អាក្រាតសារ​ជាថ្មី​

​រូបថត​សិច​ស៊ី​ជា​ច្រើន​សន្លឹក​របស់ Leilanin ដែល​ជា​រូបថត​កៀក​នឹង​អាក្រាត បាន​បង្ហាញ​មុខ​សារ​មុខ​សារជាថ្មី ជូន​ដល់​សាធារណៈជន​។​
​នេះ​មិនមែន​ជា​លើក​ទី ១ នោះទេ សម្រាប់​អតីត​បវរកញ្ញា Leilani Dowding របស់​អង់គ្លេស ដែល​បង្ហាញ​កាយ​អាក្រាត​កម្តៅ ភ្នែក​ដល់​អ្នកអាន​។​

​រូបភាព​ដែល​បានបង្ហាញ​នោះ ទោះបីជា​នាង​មាន​វ័យ​រាង​ជ្រេ​មែនពិត ពោល​គឺ​វ័យ ៣៣ ឆ្នាំ តែ​និយាយ​ពី​សម្រស់​វិញ មិន​ចាញ់​តារា​ក្មេងៗ​ស្រស់ៗ​ជំនាន់​ក្រោយ​ប៉ុន្មាន​នោះ​ឡើយ​។​
Leilani Dowding ត្រូវបាន​គេ​ដឹង​ថា​នាង​កើត​នៅ​អង់គ្លេស ដែល​រស់នៅ​ជាមួយ​នឹង​គ្រួសារ​មាន​តែ​ម្តាយ ឈ្មោះ Filipino ដែល​ប្ចុ​ប្បន្ន​ម្តាយ​របស់​នាង​ស្លាប់​ទៅហើយ ។​ស្រី​ស្រស់​រូបនេះ​មាន​បងប្អូន​ស្រី​ម្នាក់​ទៀត ។ Leilani Dowding គឺជា​មនុស្ស​ម្នាក់​ដែល​ទទួលបាន​ការអបរំ ពីសារ​វិទ្យាល័យ បន្ទាប់មក​នាង​ក៏​បាន​ចូលរៀន​សាកលវិទ្យាល័យ​ទីក្រុង ឡុង​ដ៏ ខាង​ផ្នែក​សេដ្ឋកិច្ច​។​បន្ទាប់បន្សំ​ពី​ការសិក្សា​នៅ ក្នុង​ឆ្នា ១៩៩៨ នាង​ក៏​បាន​ប្រលង​ជាប់​ជា​បវរកញ្ញា ប្រចាំ​ប្រទេស​អង់គ្លេស ។​ស្រី​ស្រស់​វ័យ ៣៣ ឆ្នាំ​រូប​នេះ​ក្រៅពី​សម្រស់​ដ៏​ស្រស់​ផូរផង់ ជោគជ័យ​លើ​ការប្រលង បរ​វ​កញ្ញា នាង​ក៏​ជា​ស្ត្រី​ដែល​ជោគជ័យ​លើ​ជំនួញ​ផងដែរ​។​

Leilani ក៏​ជា​ស្រី​ស្រស់​មួយរូប​ដែល​ជាប់​ចំណាត់ថ្នាក់​ទី ៩ ក្នុងចំណោម​ស្រី​ស្រស់ ១០០ នាក់ ដែល​ទាក់ទាញ់​បំផុត​ប្រចាំ​ពិភពលោក ក្នុង​ទស្សនា​វ​ដ្តី FHM magazine នៅ​ឆ្នាំ ២០០៣៕​
https://i1272.photobucket.com/albums/y389/domneng/Leilani%20Dowding/leilanidowding5jpg1367488154_zpsc15f9536.jpg
https://i1272.photobucket.com/albums/y389/domneng/Leilani%20Dowding/leilanidowding6jpg1367488154_zps3263bef1.jpg
https://i1272.photobucket.com/albums/y389/domneng/Leilani%20Dowding/leilanidowding7jpg1367488154_zps710fa03c.jpg
https://i1272.photobucket.com/albums/y389/domneng/Leilani%20Dowding/leilani-dowding_zps61829f84.jpg

មតិយោបល់