ព័ត៌មានសិល្បៈ និងកម្សាន្ត

ផន សុផារី រិះគន់ពេទ្យនៅគិរីរម្យថា សម្តីអាក្រក់ អត់សីលធម៌​

តារាកំប្លែង​កញ្ញា ផន សុផារី បានធ្វើការរិះគន់យ៉ាងចាស់ដៃបំផុត ទៅលើគ្លីនិក​ព្យាបាលជំងឺមួយកន្លែង​ម្តុំ គិរីរម្យ កំពុងផ្អើលលើបណ្តាញសង្គមហ្វេសប៊ុក ។​
តារាខាងលើបានសរសេរនៅលើគណនីហ្វេសប៊ុកថា «គ្លីនិក គិរីរម្យសម្តី​អាក្រក់​» ដោយផ្គួប​មកជាមួយ វីដេអូ​ឃ្លិប ២ នាទី និង​៣០វិនាទី រាយរ៉ាប់ពីភាព​អវិជ្ជមានរបស់ពេទ្យ​ខាងលើ ។​

យោងតាមឃ្លិបវីដេអូ កញ្ញា ផន សុផារី បាននិយាយថា «បើតាម​សម្តីម៉ាក់របស់ខ្ញុំ​ ឲ្យដឹងថា ពេទ្យ​នៅគ្លីនិកនេះ​សម្តី​អាក្រក់ខ្លាំង ពេទ្យប្រុសតែ​ខ្ញុំមិនបានសួរគាត់ថាឈ្មោះអ្វីទេ » ។ នាងបានបន្តថា ពេទ្យនេះ​សុទ្ធតែសួរ​ម៉ាក់នាង ដោយសម្តីសំឡុត មើលងាយមកយើង ថាយើង​អត់មានលុយឲ្យចឹង​ ដូចយើង​ទៅសុំគាត់ ដើម្បីឲ្យជួយ អត់ឲ្យលុយ​មួយរៀលតែម្តង ។​
តារាកំប្លែងខាងលើ បានធ្វើការ​ផ្តាំផ្ញើទៅពេទ្យខាងលើ ថា សមត្ថភាពរបស់គេ ដែលចូលពេទ្យ​ហើយ គេមិនទៅសុំទទេនោះទេ បើរៀនវិជ្ជាខ្ពង់ខ្ពស់ហើយ សូម​ឲ្យមានសីលធម៌ក្នុងខ្លួន រួសរាយរាក់ទាក់ ឲ្យតម្លៃ​ភ្ញៀវផង​ ។​

ផ្អែកតាមប្រភពវីដេអូដែលនាង បានបង្ហោះនៅលើហ្វេសប៊ុក ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ម្សិលមិញនេះ​ ក្រោយនាងយកប្អូនប្រុសបរបស់នាងទៅព្យាបាលនៅពេទ្យខាងលើ ដែលមានអ្នកចែករំលែក ជាង 4K ៕​

ស្តាប់ការរ៉ាយរ៉ាប់ទាំងស្រុងរបស់ ផន សុផារី​ដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=7TL6yWp2Rs8&feature=youtu.be

មតិយោបល់