អតីតពិធីការិនី និងតារាសម្តែង បានប្រែក្លាយអាជីពរបស់ខ្លួន ទៅជាតារាចម្រៀងប្រចាំផលិតកម្ម M កំពុងនឹងប្រឈមរឿងមិនសមប្រកបនឹងចិត្ត ដោយកំពុងតែដើរលើផ្លូវខុស ដូចទៅនឹង តារាចម្រៀង គៀត សុវណ្ណឡាង ជ្រកក្រោមផលិតកម្ម ភ្លេងរីខដស៍ តែគ្មានប្រជាប្រិយភាពអ្វី ជាដុំកំភួននោះ ។
តេង លក្ខិណា កាលខ្លួននៅធ្វើជា ពិធីការីនីរបស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន ឬ MY TV នោះ គេឃើញថា ប្រជាប្រិយភាព អាចនៅឈរប្រហាក់ប្រហែលសិល្បៈករដទៃ ដោយរាំងខ្ទប់ខ្លួនឲ្យធ្លាក់ទៅដល់ចំណុច សូន្យ ឡើយ ។ ក៏ប៉ុន្តែ ក្រោយការសម្រចចិត្ត ចាកចេញពី ងារជាពិធីករ មកប្រឡូកសិល្បៈចម្រៀង នៅ ផលិតកម្ម M នាងកំពុងតែដើរលើផ្លូវជាប់ត្រគៀក ហេហាល ងាកក្រោយមិនរួចដូចទៅនឹង គៀត សុវណ្ណឡាង ដោយជាប់ទ្រឹង ស្ទើតែទស្សនិកសឹងតែភ្លេចមុខ និងលែងស្គាល់ឈ្មោះ ។
តារាចម្រៀង សិចស៊ី តេង លក្ខិណា បានចេញអាលប៊ុមរបស់ខ្លួនដំបូងនៅផលិតកម្ម M នៅស៊ីឌីវ៉ុល ៦៣ ក្នុងនោះ មានបទ “ពីមុនរហូតដល់ពេលនេះអូននៅតែស្រឡាញ់បង” បទ “បើបងមានថ្មីសូមប្រាប់អូនផង” និងមានបទជាច្រើនទៀត តែហាក់ដូចជាមិនទទួលបានការគាំទ្រឡើយ។
ទស្សនិកជនមួយចំនួនធំ បាននិយាយថា សំលេង តេង លក្ខិណា គ្មានទឹកដមសមធ្វើជាអ្នកចម្រៀងឡើយ ដោយការច្រៀងបានខាងស្ទីតយ៉ូ លើកដាក់សំលេងឲ្យ បើសិនជាច្រៀងនៅក្រៅវិញ ចងគោ ចងក្របីទុកឲ្យហើយទៅ ប្រយ័ត្នរត់ចោលក្រោលបាត់ ។
ប្រភពកៀកកើយនឹងនាង សមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ការសម្រេចចិត្ត មកធ្វើជាតារាចម្រៀងនៅផលិតកម្ម M ដោយសារតែការលើកជើងនាងពីសំណាក់ម្ចាស់ផលិតកម្ម ហើយ ចំណុចមួយទៀត នាងធុញថប់អាជីពពិធីការីនីនៅស៊ីធីអិន ដែលតែងតែពែងជើងគ្នា មិនចេះចប់មិនហើយ ទើបសម្រេចចិត្ត មកច្រៀងនៅផលិតកម្ម M បញ្ចប់អាជីពជាពិធីការិនី ។
ដោយសារតែបញ្ចប់អាជីពនេះ តេង លក្ខិណា កំពុងតែធ្វើឲ្យខ្លួន ជាប់ត្រគៀកនៅផលិតកម្ម និង កំពុងតែសំលាប់ អាជីពសិល្បៈរបស់ខ្លួន ឲ្យ គាំងដូចច្រវ៉ាក់កង់ គ្មានប្រេងខ្មៅដាក់ ដោយធាក់ទៅមុខ តឹង និងតែងតែជ្រុះច្រវ៉ាក់ ។
តើវាសនាង នាង ពិតជាដូច គៀត សុវណ្ណឡាង ឬ ?
ស្តាប់បទ ពីមុនរហូតដល់ពេលនេះអូននៅតែស្រឡាញ់បង” ៖
មតិយោបល់