ព័ត៌មានជាតិ

Mario Balotelli ទទូច​ឲ្យ AC Milan រក្សា​គ្រូបង្វឹក Massimiliano Allegri

​ខ្សែប្រយុទ្ធ​របស់ AC Milan កីឡាករ Mario Balotelli បាន​ទទួច​ឲ្យ Rossoneri ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ថែរក្សា គ្រូបង្វឹក Massimiliano Allegri ឲ្យនៅ​បន្ត​ក្នុង​ក្លិប​របស់ខ្លួន​។​

​លោក Massimiliano Allegri ក៏មាន​ទំនាក់ទំនង​ជាមួយ​នឹង Roma នៅ​រដូវ​កាល​នេះ ប៉ុន្តែ​លោក​បានច្រា​ចោល​ការពិភាក្សា អំពី​អ​នា​គត់​របស់​ខ្លួន រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ​។​
​ចំណែក​កីឡាករ Balotelli ដែល​បាន​ចុះ​ហត្ថ​លេខ​ជាមួយនឹង​ក្លិប​ខណៈ​ដែល​ខ្លួន​ត្រូវបាន Man City លក់​ចេញ កាលពី​ខែ មករា និង​ចង់ឲ្យ Allegri ស្នាក់​នៅ​បន្ត​។​

​ខែ​ប្រយុទ្ធ​រូប​នេះ​កាលពី​ប្រកួត​ជា​មួយ​នឹង​ក្លិប Pescara នា​ពាក់កណ្តាល​សប្តាហ៍​នេះ បាន​ស្វែងរក​គ្រាប់​បាល់ ២ គ្រាប់​ជូន​ដល់​ក្លិប ដែល​ធ្វើឲ្យ AC Milan ឈ្នះ​ក្នុង​លទ្ធផល 4-0 ដោយ​រក្សា​តំណែង​តារាង​លេខ​រៀង ទី ៣ ។​កីឡាករ​ស្បែក​ខ្មៅ​រូបនេះ​បាន​ប្រាប់​ដល់ Mediaset Premium ថា ពេលដែល​ខ្លួន​មក​ដល់​ទី​នេះ Allegri បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដោយ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ពួកយើង​ល្អ​។​

​កីឡាករ​រូបនេះ​បាន​បន្តទៀតថា ខ្ញុំ​សង្ឈឹម​ថា​គាត់​នឹង​ស្នាក់​នៅ​បន្ត ក៏ដូចជា​រីករាយ​ពិតប្រាកដ​ជាមួយ​នឹង​គាត់ ម្យ៉ាងវិញទៀត​ខ្ញុំ​នឹង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ធ្វើ​យ៉ាងម៉េច​ឲ្យ​គាត់​ស្នាក់នៅ​បន្ត​ជាមួយ​នឹង​ពួកយើង​៕​
https://i1272.photobucket.com/albums/y389/domneng/mario-balotelli-ac-milan-pescara_2941395_zps4858dc7c.jpg

មតិយោបល់