តារាចម្រៀង Miley Cyrus កំពុងផ្តល់គំរូអាក្រក់ដល់ក្មេងៗជំនាន់ក្រោយ ព្រោះតែការជក់បារី និងញាំអាហារដែលធ្វើឲ្យខ្លួនឡើងទម្ងន់នោះ។
តរាចម្រៀង MileyCyrus ធ្លាប់បានបញ្ជាក់ថា នាងមានរូបរាងល្អ អរគុណដល់ Yoga និងការញុំាំអាហារដែលគ្មានជាតិប្រូតេអ៊ីន។ប៉ុន្តែនៅពេលថ្មីៗនេះតារាចម្រៀងរូបនេះត្រូវបានក្រុមការងារសារព័ត៌មាន Mail Online ប្រមាញ់រូបបានពីសកម្មភាព របស់នាង ដោយជក់បារីនៅតាមផ្លូវ ខណៈដែលចេញពីញាំអាហារ ដែលបង្ករឲ្យធាតុ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុងឡូអេនជើឡេស ។
និយាយពីរឿងស្នេហារបស់តារាចម្រៀងរូបនេះកំពុងស្ថិតនៅក្នុងភាពរកំរកូស ដោយអត់មានពេលវេលាឲ្យគ្នា ដោយផ្អាកការរៀបការទៀតផង។
គួរបញ្ជាក់ផងដែរថា ជាមួយនឹងរាងកាយដ៏សិចស៊ី និងធ្លាប់និយាយថា នាងតមអាហារមានជាតិប្រូតេអ៊ីន ដែលធ្វើឲ្យខូចរូបរាងនោះ តារាចម្រៀងវ័យក្មេងរូបនេះបានបានជាប់ចំណាត់ថ្នាក់លេខ ១ ដោយ បំបាក់ Rihanna Selena Gomez និងតារាជាច្រើនទៀត នៅក្នុងបញ្ជី ១០០ នាក់ ដែលសុទ្ធសឹងជាតារាស្រស់ស្អាត និងសិចស៊ីប្រចាំពិភពលោក នៅលើទស្សនាវដ្តី Maxim magazine ៕
https://i1272.photobucket.com/albums/y389/domneng/Rush/mileycyrus_zpsa56ec4f5.jpg
https://i1272.photobucket.com/albums/y389/domneng/Rush/miley-cyrus_zps44d43c5f.jpg
https://i1272.photobucket.com/albums/y389/domneng/Rush/miley-cyrus-_zps0e8f5120.jpg
https://i1272.photobucket.com/albums/y389/domneng/Rush/miley-cyrus-bi-che-co-loi-song-khong-lanh-manh_zps1264721e.jpg
មតិយោបល់