ព័ត៌មានជាតិ

២ គ្រាប់​របស់ Frank Lampard យប់មិញ​បំបែក​កំណត់ត្រា​ចាស់​

​កាលពី​រាត្រី​យប់មិញ​នេះដែរ កីឡាករ Frank Lampard បាន​ស្វែងរក​គ្រាប់​បាល់ ២ គ្រាប់ ដោយ​បំបាក់​ក្លិប Aston Villa និង​ជា​គ្រាប់​បាល់​បំបែក​កំណត់ត្រា​ចាស់ របស់​តោ​ខៀវ Bobby Tambling​។​

​សម្រាប់ ២ គ្រាប់​ដែល​ដែល​ស្វែងរក​បាន​ដោយ​កីឡាករ Frank Lampard នៅ​នាទី ៦១ និង ៨៨ ដែល​ជា​គ្រាប់​បាល់​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​តោ​ខៀវ​ជា​រឿង​ប្រវត្តិសាស្ត្រ​ក្នុង​ពិភព​បាល់ទាត់ ដោយ​មាន​គ្រាប់​បាល់ ២០៣ គ្រាប់ ដែល​ជា​គ្រាប់​បាល់​បំបែក​កំណត់ត្រា​ចាស់ មាន ២០២ គ្រាប់​របស់​អតីត​កីឡាករ Bobby Tambling​។ ស្របពេល​ជាមួយនឹង​ជ័យជម្នះ​នេះ​ដែរ បាន​ធ្វើឲ្យ​តោខៀវ​ឡើង​ទៅ​កាន់​លំដាប់​តារាង​ទី ៣ នៃ​ក្របខណ្ឌ Champions League​។​

​សម្រាប់​ការប្រកួត​នេះដែរ បាន​ធ្វើឲ្យ​ទស្សនិកជន នៅ​ពហុ​កីឡដ្ឋាន Villa Park ស្រែក​កញ្ជៀវ​សឹងតែ​បាក់​ពហុកីឡដ្ឋាន ខណៈ​ដែល​ម្ចាស់ផ្ទះ Aston Villa បាន​នាំមុខ​គ្រាប់​បាល់​នៅ​នាទី ១៤ បំប៉ោង​សំណាញ់​ដោយ​កីឡាករ Christian Benteke មុន​កីឡាករ Ramires ទទួលបាន​កាត​ក្រហម​នៅ​នាទី ៤៥ ដែល​ធ្វើឲ្យ​តោខៀវ​បាត់​បង់សមាជិក ១ នាក់ ដោយ​ប្រកួត ១០ ទល់នឹង ១១ នាក់​។​

​នៅ​នាទី ៥៨ កីឡាករ Christian Benteke ក៏​ត្រូវ​បាន​អាជ្ញាកណ្តាល​ពិន័យ​កាត​ក្រហម​ផង​ដែរ ធ្វើ​ឲ្យ​កំលាំង​ប្រយុទ្ធ​របស់​តោ​ខៀវ ១០ ទល់នឹង ១០ នាក់ ដែល​ជា​ឱកាស​ឲ្យ​តោ​ខៀវ​មាន​កំលាំង​ស្ទុះ​ឡើង​វិញ ស្វែងរក​គ្រាប់​បាល់​ស្មើ​នៅ​នាទី ៦៦ និង​គ្រាប់​បាល់ ឈ្នះ​នៅ​នាទី ៨៨ ដែល​ជា​គ្រាប់​បាល់​បំបែក​កំណត់ត្រា​ចាស់​៕​
https://i1272.photobucket.com/albums/y389/domneng/Aston-Villa-v-Chelsea-Frank-Lampard-celeb_2942698_zps23af3702.jpg

មតិយោបល់