ប្រវត្តិសាស្ត្រ៖ថ្ងៃទី៩ខែកញ្ញាឆ្នាំ១៩៤២យន្តហោះប្រភេទអណ្តែតលើទឹករបស់ប្រទេសជប៉ុនមួយគ្រឿងបានទំលាក់គ្រាប់បែកម្យ៉ាងដែលអាចបានបង្កជាអគ្គិសភ័យទៅលើតំបន់ព្រៃឈើនៅរដ្ឋ Oregសហរដ្ឋអាមេរិកហើយវាបានក្លាយទៅជាការវាយប្រហារតាមអាកាសលើកដំបូងបង្អស់ដែលជប៉ុនធ្វើទៅលើអាមេរិកនិងក៏ជាលើកចុងក្រោយបង្អស់ផងដែរនៅក្នុងកំឡុងសម័យសង្គ្រាម។

យន្តហោះមួយគ្រឿងនេះត្រូវបានហោះហើរចេញពីនាវាមុជទឹករបស់ជប៉ុន sub I-25 និងមានពីឡុតដែលមានឈ្មោះថា Nobuo Fujita ដែលជាមនុស្សក្លាហានបំផុតក្នុងការហោះហើរពីលើដែនអាកាសអាមេរិកជាមួយនឹងយន្តហោះ
ធន់ស្រាលរបស់ខ្លួននិងបានថែមទាំងទំលាក់គ្រាប់បែកទៅលើភ្នំ Mount Emily ហើយច្បាស់ណាស់ឈ្មោះគាត់ត្រូវ
បានសរសេរចូលទៅក្នុងសៀវភៅប្រវត្តិសាស្ត្រផងដែរថាបុរសតែម្នាក់គត់ដែលអាចទំលាក់គ្រាប់បែកនៅលើដែនដីរបស់អាមេរិក។

បើទោះបីជាមិនបានបំផ្លិចបំផ្លាញអ្វីច្រើននៅទីនោះក្តីប៉ុន្តែពីឡុតជប៉ុនលោក Fujita អាចធ្វើដំណើរត្រឡប់ទៅកាន់
ស្រុកវិញយ៉ាងសុវត្ថិភាពនិងបានថែមទាំងទទួលការហ្វឹកហ្វឺនបន្ថែមទៅលើជំនាញពីឡុតយន្តហោះចម្បាំងនិងបានចូលរួម
នៅក្នុងសង្គ្រាមបន្តបន្ទាប់មកទៀតផងដែរ៕



មតិយោបល់