តើប្រិយមិត្តណាខ្លះ ដែលមានបំណងចង់ភ្ជាប់ពាក្យ? តើអ្នកទាំងអស់គ្នា ដែលបានជ្រាបទេថា ចិញ្ចៀនភ្ជាប់ពាក្យណា ដែល មានតម្លៃថ្លៃបំផុតដែរ ឬទេ? ប្រសិនបើមិនទាន់បានជ្រាបនោះទេ សូមអញ្ជើញតាមដានជាមួយ គេហទំព័រ ដំណឹង អំពី ចិញ្ចៀនភ្ជាប់ពាក្យ ដែលមានតម្លៃថ្លៃបំផុត ទាំងអស់គ្នា ៖
១០ House of Taylor’s Blue Sapphire
នេះគឺជាចិញ្ចៀនដែលជាប់ចំណាត់ថ្នាក់លេខ ១០ ដែលជាត្បូងកណ្តៀងពណ៌ខៀវ។ ចិញ្ចៀននេះមានតម្លៃ៤៩.៥០០ ដុល្លារ ដែល មានទំហំ ១៨ ការ៉ាត់។ ចិញ្ចៀននេះត្រូវបានប្រើប្រាស់ដោយព្រះអង្គម្ចាស់ Charles ក្នុងការដែលគាត់សុំ Lady Diana រៀបការ។
https://i1272.photobucket.com/albums/y389/domneng/Ring/ring-10_zpsf27f7bfc.jpg
៩ House of Taylor’s 5-carat Diamond and Rub
ចំណាត់ថ្នាក់លេខ៩នេះគឺបានទៅលើចិញ្ចៀនមួយវង់ដែលមានពណ៌ក្រហម ក្រម៉ៅហើយមានរាងពងក្រពើ។ ចិញ្ចៀននេះមានពេជ្រទំហំ ៥ ការ៉ាត់និងមានតម្លៃ ៦៣.៦០០ដុល្លារ។ វាមានរូបរាងស្អាត និងមើលទៅ សុភាពហើយក៏ជាជម្រើសដ៏ស័ក្តិសមសម្រាប់ថ្ងៃភ្ជាប់ពាក្យផងដែរ។ លោកKurt Cobain បានឲ្យចិញ្ចៀននេះទៅអ្នកនាង Courtney Love ប៉ុន្តែសំណាងអាក្រក់ចិញ្ចៀននេះត្រូវចោរលួចនៅថ្ងៃ Valentine’s Day នាឆ្នាំ១៩៩៥។
https://i1272.photobucket.com/albums/y389/domneng/Ring/ring-9_zpsccab041e.jpg
៨ House of Taylor’s Three stones Emerald and Diamond Ring
ចិញ្ចៀនមួយវង់នេះមានតម្លៃ ៩៣.៦០០ដុល្លារ។ ចិញ្ចៀននេះមានត្បូងមរកតពណ៌បៃតង ៣គ្រាប់ដែលលាយជាមួយនឹងពេជ្រ។ ពណ៌បៃតងដ៏ស្រស់ឆើតឆាយនៃត្បូងនេះគឺជាគ្រឿងបន្ថែមដែលធ្វើអោយ សម្រស់វាកាន់តែទាក់ទាញ។ វាមានពេជ្រទាំងអស់ ៦,៨៤ការ៉ាត់ និងមានមាសសចំនួន ១៨ ការ៉ាត់ផងដែរ។
https://i1272.photobucket.com/albums/y389/domneng/Ring/ring-8_zpsef9a16b5.jpg
៧ Ross Simons Yellow Diamond Ring
ចិញ្ចៀនដែលជាប់ចំណាត់ថ្នាក់លេខ៧នេះគឺជាចិញ្ចៀនភ្ជាប់ពាក្យរបស់ Ross Simonដែលមានទំហំ៦.១០ការ៉ាត់ក្នុងតម្លៃ ១០០,០០០ដុល្លារ។សម្ផស្សដ៏ស្រស់ស្អាតរបស់វាគឺនៅ ត្រង់វាមានពេជ្រធំពណ៌លឿងនៅកណ្តាលនិងមានពេជ្រតូចៗពីរគ្រាប់ទៀតនៅអមសងខាង។
https://i1272.photobucket.com/albums/y389/domneng/Ring/ring-72_zps5db922f2.jpg
6 De Beers Yellow Diamond Ring
De Beers Yellow Diamond Ring គឺជាចិញ្ចៀនសម្រាប់ភ្ជាប់ពាក្យដែលមានពេជ្រពណ៌លឿង។ វាជាចិញ្ចៀនដ៏ល្បីឈ្មោះមួយព្រោះថាមានសិល្បករនិងកីឡាករល្បីៗ មួយចំនួនប្រើប្រាស់ចិញ្ចៀននេះ ដើម្បីស្នើសុំមិត្តស្រី រៀបការ ដោយមានដូចជាលោក Charlie Sheen, Eddie Murphy និងលោក Johnny Damon។ចិញ្ចៀននេះធ្វើពីប្លាទីននិងមានពេជ្រទាំងអស់ ៥,១១ការ៉ាត់ ដោយដាក់លក់ក្នុងតម្លៃ ៤០០.០០០ដុល្លារ។
https://i1272.photobucket.com/albums/y389/domneng/Ring/ring-6_zps2e352ce0.jpg
5 De Beers Asscher Cut Diamond
ចិញ្ចៀនមួយវង់នេះមានតម្លៃ ៥២០.០០០ដុល្លារ។ ចិញ្ចៀននេះមានត្បូងពេជ្រ ទំហំដល់ទៅ៤ក្រាត់ ដែលតារាភាពយន្តលំដាប់ Hollywood និងបានទទួលពានរង្វាន់ Oscar គឺលោក Ryan Phillipe បានទិញ សម្រាប់ស្នើចិត្តកូនក្រមុំ សុំកំណាន់ចិត្តរបស់លោក រៀបមង្គលការ គួរឱ្យស្ញប់ស្ញែងក្រៃលែង។
https://i1272.photobucket.com/albums/y389/domneng/Ring/ring-5_zps87a7f113.jpg
៤ De Beers Secret Kiss of the Rose Ring
ចិញ្ចៀនដែលជាប់ក្នុង តារាង lovely secret kiss of rose ring មានឈ្មោះថា De Beers។ ភាពស្រស់ស្អាតដ៏គួរឲ្យចាប់អារម្មណ៍បំផុតរបស់វានោះគឺ វាបង្កប់ពណ៌ផ្កាឈូកក្រម៉ៅនៅពីក្នុង ដែលនេះគឺជាអ្វីដែលពួកតារាល្បីៗមួយចំនួនចូលចិត្ត។ ចិញ្ចៀននេះពិតជាល្បីខ្លាំងណាស់ក្នុងបណ្តាពួកតារាដែលក្នុងនោះ កីឡាករ David Beckham និងតួសម្តែង Victoria Beckham បានប្រកាសការភ្ជាប់ពាក្យរបស់ពួកគេដោយប្រើចិញ្ចៀនមួយវង់នេះ។ អូប៊ិះភ្លេចមួយវង់នេះមានតម្លៃ ៥២៥.០០០ដុល្លារ។
https://i1272.photobucket.com/albums/y389/domneng/Ring/ring-4_zps395690b4.jpg
៣ House of Taylor’s Oval Diamond Ring
ចិញ្ចៀនដែលជាប់លេខ ៣ នេះមានតម្លៃ ១,៣លានដុល្លារដែលមានរាងដូចជាផ្កាដែលព័ទ្ធជុំវិញពេជ្រនៅកណ្តាល។ ពេជ្រដែលមានរាងពងក្រពើនោះមានទំហំ ៥,៩៨ការ៉ាត់ និងពេជ្រជុំវិញមានទំហំ ៣,៩៦ ការ៉ាត់ដែលស្រោបដោយប្លាទីន។
https://i1272.photobucket.com/albums/y389/domneng/Ring/ring-3_zps9da73a6b.jpg
២ Tiffany Oval Diamond Ring
ចិញ្ចៀនប្រភេទនេះ មានរាងមូលដែលធ្វើពីប្លាទីនដែលមានពេជ្ររាងពងក្រពើនៅ កណ្តាល។ វាជាចិញ្ចៀនដែលមានរាងស្រស់ស្អាតឆើតឆាយ ដែលមានទាំងសងខាងគឺឆ្វេងនិងស្តាំ។ ចិញ្ចៀនខាងឆ្វេងមានតម្លៃ ១,៤៦៥ លានដុល្លារដែល មានទំហំ ១៤,៧៩ការ៉ាត់ធ្វើពីប្លាទីន។ ខាងស្តាំធ្វើពីប្លាទីនដូចគ្នាដែលមានពេជ្រទំហំ ១២,០៣ ការ៉ាត់ហើយមានតម្លៃ ០,៨លានដុល្លារ។
https://i1272.photobucket.com/albums/y389/domneng/Ring/ring-2_zps2cead631.jpg
១ De Beers Round Brilliant Platinum
ចុងក្រោយនេះ គឺជាចិញ្ចៀនភ្ជាប់ពាក្យដែលមានតម្លៃថ្លៃបំផុត និងត្រូវបានធ្វើឡើងក្នុងការសម្រិតសម្រាំងដ៏ល្អប្រណីតដែលជា មូលហេតុនាំឲ្យវាមានតម្លៃខ្ពស់បំផុត។ វាធ្វើឡើងពីប្លាទីនដែលមានពេជ្រទំហំ ៩ ការ៉ាត់ដែលមានតម្លៃ ១,៨៣លានដុល្លារ៕
https://i1272.photobucket.com/albums/y389/domneng/Ring/ring-1_zpseeeca434.jpg
មតិយោបល់