គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងកញ្ញា ណាតាហ្សា គឺជាជនជាតិចាម និងកាន់តែសាសនាអ៊ីស្លាមយ៉ាងភ្ជាប់ភ្ជួន ដោយនាងមិនអាចសូម្បីតែចូលព្រះវិហារ និងអុជធូបជាដើម។ យ៉ាងណាមិញ ដោយសារតែអាលីយ៉ា គឺជាតារាសិល្បៈរួមក្រុមក្នុងក្រុម«គ្រួសារតារាកម្ពុជា» កញ្ញាសុខចិត្តចូលវត្ត អង្គុយបត់ជើងក្នុងព្រះវិហារ ដើម្បីចូលរួមធ្វើបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនា អោយនាង។
ណាតាហ្សា និយាយថា ជាលើកទី១ ដែលកញ្ញាបានសម្រេចិត្តចូលវត្ត និងអង្គុយសំពះលោកក្នុងវិហារ ក្នុងពេលដែលសាសនារបស់នាង គឺមិនអនុញ្ញាតិអោយឆ្លងសាសនា មកចូលវត្តចូលវិហារ ដែលមិនមានជាសាសនារបស់ខ្លួននោះឡើយ។ អ៊ីចឹងហើយទើបនាងមកធ្វើបុណ្យអោយអាលីយ៉ា ក្នុងទឹកមុខមិនសូវស្រឡះចិត្ត ដោយសារតែនាងទំនងជាមានអារម្មណ៍ខុសឆ្គងនឹងសាសនារបស់ខ្លួន។ ណាតាហ្សា និយាយថា ដោយសារតែនាងចង់មកធ្វើបុណ្យអោយអាលីយ៉ា ទើបនាងសម្រេចចិត្តចូលវត្ត និងចូលវិហារ បើទោះជានាងមិនត្រូវបានអនុញ្ញាតអោយចូលវត្តតាមលក្ខណ្ឌសាសនារបស់ក្រុមឥស្លាម។
យ៉ាងណាមិញ កញ្ញាមិនហ៊ាននៅចប់ចុងចប់ដើមនោះទេ ដោយសារតែខ្លាចខុសច្រើននាងសាសនារបស់ខ្លួនហើយអាចធ្វើអោយនាងមានអារម្មណ៍កាន់តែមិនស្រឡះចិត្ត បើនាងឈានដល់ចូលរួមវេរចង្ហាន់ និងធ្វើពិធីសាសនាជាច្រើនផ្សេងទៀត អោយអាលីយ៉ា តាមរបត់ព្រះពុទ្ធសាសនា។ នាងថាមិនដែលសោះ នឹងការចូលវត្ត តែមកពីនាងចង់មកធ្វើបុណ្យអោយបានជួបជុំជាមួយគ្រួសារតារាកម្ពុជាទើបនាងមិនខ្ចីខ្លាចខុស៕












មតិយោបល់