តារាចម្រៀងថោន យក់ ថិតរដ្ឋា មួយរយៈក្រោយនេះគេសម្គាល់ឃើញអ្នកនាង មិនផ្ដោតលើអាជីពចម្រៀងជាធំឡើយ ព្រោះពេលនេះនាងបានងាកទៅរកស៊ីផ្នែកអចលនទ្រព្យជាមួយស្វាមីនាងលោកឃុំ ប៉ុណ្ណាដែត ហេតុនេះហើយការច្រៀងសម្ដែងនាងគ្រាន់តែនៅបន្ដដោយសារចិត្តស្រលាញ់ប៉ុណ្ណោះ។
បច្ចុប្បន្ន ពួកគេ មានអាជីវកម្ម និងមុខរបរក្នុងដៃជាច្រើនដូចជា គ្រឿងសំអាង ដីឡូតិ៍ ជាដើម ខណៈថ្មីៗនេះ អ្នកទាំងពីរ បានបើកបង្ហាញគម្រោងអាជីវកម្មថ្មីមួយបន្ថែមទៀត គឺជាម្ចាស់ផ្ទះវីឡារ និងផ្ទះល្វែង ដែលគម្រោងនេះមានឈ្មោះថា បុរីយក់ ឋិតរដ្ឋា គ្រោងនឹង បើកការសាងសង់នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
គួររំលឹកដែរថា ក្រោយរៀបការ ពួកគេ ទទួលបានចំណងដៃនៃ ក្តីស្នេហ៍ផ្អែមល្ហែមនេះ នូវកូនប្រុសដែលមានមុខមាត់គួរឲ្យស្រឡាញ់ពីរនាក់ រួមនឹងកូនស្រីម្នាក់ ដែលកើត កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ។
ក្នុងការរស់នៅជាមួយគ្នាជាង១០ឆ្នាំមកនេះ ឃើញថា ពួកគេ បានតស៊ូជាមួយគ្នា ចាប់ដៃគូរកស៊ី រួមទុក្ខ រួមសុខ រស់នៅប្រកបដោយសុភមង្គល ដោយមិន ដែលលេចឮព័ត៌មានរកាំរកូសស្នេហាជាមួយគ្នានោះឡើយ៕







មតិយោបល់