វណ្ណដា ស្រាប់តែធ្វើរឿងមួយនេះ លើឆាក ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង

(ភ្នំពេញ)៖ ដូចដែរដឹងស្រាប់ហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ តារារ៉េបកំពុងល្បីឈ្មោះប្រចាំប្រទេស គឺលោក វណ្ណដា បានចូលរួមក្នុង កប្រគុំតន្ត្រី SKULLTHEALBUM ជាពិសេស ក្នុងកម្មពិធីនោះ គឺតារាចម្រៀងប្រុសរូបនេះ បានអញ្ជើញអ្នកម្តាយរបស់ខ្លួន អញ្ជើញចូលរួម ដែលកាន់តែធ្វើឲ្យហ្វេនៗ ផ្ទុះការចាប់អារម្មណ៍ កាន់តែច្រើន។

ជាពិសេស ក្នុងការប្រគុំតន្ត្រីនោះ គេឃើញ រូបលោកបាននិយាយពាក្យអរគុណនិងដឹងគុណ អ្នកម្តាយជាខ្លាំង ព្រមទាំង បានថើបអ្នកម្តាយ នៅលើឆាកមុខអ្នកគាំទ្រ ថែមទៀតផង ពិតជាផ្អែមល្អែម។

មិនតែប៉ុណ្ណោះ រាល់កាយវិការរបស់រូបលោក ទៅកាន់អ្នកម្តាយលើឆាក ត្រូវអ្នកគាំទ្រចាប់ថតជាប់ជាច្រើន ជាក់ស្តែង រូបភាពប៉ុន្មានសន្លឹកនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា តារាប្រុសល្បីដូចជារូបលោក ការពិតគឺស្រឡាញ់គ្រួសារ និងជះចំហាយកក់ក្តៅ ដល់ថ្នាក់នេះ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *