ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ថានីយ៍ទូរទស្សន៍ KBS បដិសេធ Park Shi Hoo

​ប្រភព​ព័ត៌មាន​ចុងក្រោយ បានឲ្យដឹងថា តារា​សម្តែង Park Shi Hoo មិនបាន​ស្ថិត​ក្នុង​ការស៊ើបអង្កេត​នោះទេ ខណៈ​ដែល​បញ្ហា​ជនរងគ្រោះ​ដែល​ត្រូវ​បាន​រំលោភ​នោះ បាន​ដក​ពាក្យបណ្តឹង​ចំពោះ​គាត់ ។ ស្រប​ជាមួយនឹង​គ្នា​នេះ ខាង KBS ក៏​មិន​បាន​យល់ស្រប​ដាក់​បញ្ជូល​តារា​សម្តែង​រូប​នេះ​ដែរ​។​

​តំណាងឲ្យ KBS បាន​និយាយថា Park Shi Hoo គឺ​មិន​បាន​ស្ថិត​នៅក្នុង​បញ្ជី​នៃ​ការផ្សព្វផ្សាយ​របស់ KBS យើង​នោះ​ទេ​។ នេះ​ជា​លើក​ទី ១ ហើយ​ដែល​តារា​សម្តែង​រូបនេះ​ត្រូវបាន​គេ​សង្ស័យថា​រំលោភ​បំពាន​លើ​ជនរងគ្រោះ ដោយ​ទន្ទឹង​រងចាំ​ការប្រកាស​លទ្ធផល​ពី​ការស៊ើបអង្កេត​ពី​ប៉ូលិស ។ ម្លោះ​ហើយ​យើងក៏​មិន​បាន​ដាក់​ឈ្មោះ​គាត់​នៅក្នុង​បញ្ជីខ្មៅ​នោះដែរ ទោះបីជា​យ៉ាងនេះក្តី ធាតុ​ពិត​នៃ​រឿងនេះ តារា​សម្តែង​រូបនេះ​ក៏​មិន​ត្រូវបាន​ក្រុមប៉ូលិស ហាមឃាត់ ប៉ុន្តែ​ក៏​ជាដើម​ហេតុ​ធ្វើឲ្យ​ពួក​យើង​ពិបាក់​ក្នុង​ផ្សព្វផ្សាយ​កម្មវិធី​របស់ Park Shi Hoo ។​

​នា​ពេល​ថ្មីៗ​នេះដែរ យើង​មិន​បាន​លុប​លទ្ធភាព​របស់​គាត់​នៅ​ស្ថានីយ៍​ទូរទស្សន៍ ទាល់តែ​ប៉ូលិស លុបចោល​ការស៊ើបអង្កេត​នេះ ព្រោះ​ថា​ជនរងគ្រោះ​ក៏​បាន​ដក​ពាក្យបណ្តឹង​រួចរាល់​ហើយ​ផង​ដែរ​។​រឿង​នេះ​បាន​ធ្វើឲ្យ Park Shi Hoo អាប់អួ​ន​កេរ្តិ៍ឈ្មោះ ជា​ពិសេស​ទៀត​សោត កំពុងតែ​ប៉ះពាល់​ដល់​អារម្មណ៍​មហាជន​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Park Shi Yeon Lee Seung Yeon និង Jang Mi In Ae ក៏​ត្រូវ​បាន​ហាមឃាត់​ពី​បទ​ប្រើប្រាស់​ថ្នាំញៀន ដូច្នេះ​ខាង KBS ក៏​បាន​បញ្ចប់​ការផ្សព្វផ្សាយ​លើ​តារា​ទាំង ៣ ដួង​ខាងលើ​នេះ​ដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/dai-kbs-van-tu-choi-park-shi-hoo_zpsa4fa39ec.jpg

មតិយោបល់