ជាមនុស្សម្នាក់ដែលចូលចិត្តញាំស្ប៉ាហ្គាទីកំប៉ុង និងបើកឡានដែលបានប្រើប្រាស់អស់រយះពេល 6 ឆ្នាំ ហើយតែងតែយកការប្រជុំទាំងសំខាន់និងមិនសំខាន់នៅក្នុងហាង McDonald’s ទាំងអស់នេះបានធ្វើឲ្យមនុស្សគ្រប់គ្នាសឹងតែគិតថាគាត់មិនមែនជាសេដ្ឋីវ័យក្មេងម្នាក់នោះទេ។
Aaron Levie ជាសេដ្ឋីវ័យក្មេងម្នាក់ដែលមានអាយុ 27 ឆ្នាំបានបោះបង់ការសិក្សានៅមហាវិទ្យាល័យហើយចាប់ផ្តើមដំណើរការអាជីវកម្មមួយវិញបើទោះបីជាយើងមិនអាចនិយាយថារូបលោកជាកំពូលមហាសេដ្ឋីក៏ពិតមែនប៉ុន្តែគិមកត្រឹមពេលនេះទឹកប្រាក់ដែលរូបលោកមាននៅក្នុងគណនីមានប្រមាណទៅដល់ជាង 100 លានដុល្លារជាមួយនិងក្រុមហ៊ុនផ្ទុកទិន្នន័យដ៏រីកចម្រើនជាងគេនៅអាមេរិក។
Levie ពិតជាផ្តោតអារម្មណ៍ខ្លាំងបំផុតទៅលើការងារជាជាងរបស់របរប្រើប្រាស់ដែលប្រណីតនៅពេលដែលមួយអាទិត្យគាត់ធ្វើការទៅដល់ 6 ថ្ងៃនិងម៉ោងធ្វើការស្ទើរតែច្រើនជាង 12 ម៉ោងជារៀងរាល់ថ្ងៃដែលត្រូវចំណាយពេលនៅក្នុងការិយាល័យរបស់ខ្លួន។
Levie បាននិយាយថា” លោកពិតជាមានការស្រលាញ់និងមានការជំរុញលើកទឹកចិត្តខុសពីអ្នកដទៃលើការធ្វើអាជីវកម្មបើទោះជាខ្ញុំត្រូវចំណាយពេលជាច្រើនម៉ោងក៏ដោយ។មនុស្សគ្រប់គ្នាត្រូវតែជឿជាក់ថាការដាក់វិន័យផ្ទាល់ខ្លួនឲ្យបានច្បាស់លាស់ជាការកំណត់គោលដៅនិងភាពជោគជ័យរបស់ខ្លួនគេហើយការបូជាលើកម្រិតនៃជីវភាពរស់នៅទៅលើសម្ភារះនិងប្តូរមកវិញជាការធ្វើការយ៉ាងនឿយហត់ជាការកត្តាដ៏មានប្រសិទ្ធភាពមួយទៀត។បន្ថែមថារាល់ថ្ងៃសម្ភារះដែលទំនើបជាងគេដែលលោកកំពុងប្រើប្រាស់គឺមានតែទូរស័ព្ទមួយគ្រឿងតែប៉ុណ្ណោះ”៕
https://i1272.photobucket.com/albums/y389/domneng/Aaron%20Levie/2012-01-06-AaronLevie_zps657f743c.jpg
https://i1272.photobucket.com/albums/y389/domneng/Aaron%20Levie/aaron_levie_large_verge_medium_landscape_zps5fa1cbc5.png
មតិយោបល់