ព័ត៌មានជាតិ

ខែក្រោយ Samsung នឹង​បង្ហាញ​ឧបករណ៍ Android និង Windows

​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ Business Insider បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung បានប្រកាស​ជា​ផ្លូវការ រៀបចំ​ព្រឹត្តិការណ៍​បង្ហាញ​ឧបករណ៍​ថ្មី ដែល​ប្រើ Android និង Windows​។​
​នៅក្នុង​សេចក្ដីប្រកាស​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២០​ខែ មិថុនា ឆ្នាំ ២០១៣ ខាង​មុននេះ Samsung នឹង​បង្ហាញ​ឧបករណ៍​ថ្មី​ដែល​ស្ថិតនៅក្នុង​ត្រកូល Galaxy ដែល​ក្នុងនោះ​មាន​ស្មា​ត​ហ្វូ​ន និង Tablet ដែល​ប្រើ Android និង Windows Phone​។​
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Apple បានធ្វើការ​ពន្យារពេល​ក្នុងការ​បង្ហាញ​នូវ​ផលិតផល​របស់​ខ្លូន ដែល​តាម​គម្រោង​ត្រូវ​បង្ហាញ iPhone, iPad និង iOS ជំនាន់​ថ្មី​៕

samsung-event-next-month

មតិយោបល់