ព័ត៌មានសិល្បៈ និងកម្សាន្ត

ថៅកែ​កុន អា​លី​យ៉ា បង្ហាញ​រាងសិចស៊ី​​ជាមួយនឹង​ឈុត​ប៊ី​គីនី​

តារាចម្រៀង សម្តែង និង​ជា​ពិធី​ការិនី អា​លី​យ៉ា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ម្ចាស់​ផលិតកម្ម ពិភពលោក កំពុង​មមា​រញឹក ក្នុង​ការថត​រឿង​ចេញ​លក់​ទៅ​ក្រៅប្រទេស និង​ជា​ពិធី​ការិនី ចាក់ទឹកមិនលេច​ក្នុង​កម្មវិធី របស់​ស្ថានីយ៍ទូរទស្សន៍​អប្សរា ។​

​ទោះបីជា​មមារ​ញឹក​យ៉ាងណាក្តី តែ អា​លី​យ៉ា មិន​ដែល​ភ្លេច ឡើយ​រឿង​បង្ហោះ​រូប​សកម្មភាព​ខ្លួន លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​។​
​នៅ​ពេល​ថ្មីៗ​នេះដែរ ក្រៅពី​រូបភាព​បង្ហាញ​ពី​ក្រុមការងារ​របស់​ខ្លួន តារាចម្រៀង និង​សម្តែង ដែល​កំពុង​ជាប់​លំដាប់ថ្នាក់​សិច​ស៊ី និង​ពូកែ​ថតរូប​ប្លែកៗ បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​នោះ គេ​ក៏​ប្រទះ​ឃើញ​នាង បង្ហោះ​រូប​ជា​ច្រើន​សន្លឹក ទៀត​ដែល​សុទ្ធសឹង​ជា​រូប​សិច​ស៊ី ក្នុងស្ថានភាព​ឈុត​ប៊ី​គីនី ពណ៌ ស បង្ហាញ​រូបរាង​គួរ​ឲ្យ​ប្រទា​ក់ចិត្ត ដែល​ជា​ផ្ទាំង​រូបថត​មួយ ដុត​កម្លោច​អារម្មណ៍ មិត្ត​អ្នកអាន ។​

​ក្រៅពីនេះ​នៅ​មាន​រូបភាព​ឈុត​ប៊ី​គីនី​ដែល​ស្រី​ស្រស់ រាង​ជ្រេ​បទពិសោធន៍​លើ​ដង​វិធី​សិល្បៈ​រូបនេះ ស្លៀកពាក់ គឺ​សុទ្ធសឹង​ជា​ឈុត ព្រឺព្រួច​ទាំងអស់​។​
​គេ​កម្ររ​ឃើញ​តារា​ស្រីៗ​ក្នុង​រង្វង់​សិល្បៈ ហាន​បង្ហាញ​ឈុត​ប៊ី​គីនី ដូច​ម្ចាស់​ចៅ​កែកុន វ័យក្មេង​រូបនេះ ពោលគឺ​អាច​និយាយបាន​ថា នាង​កំពុង​ជាប់​លំដាប់ថ្នាក់​ជា​តារា​សិច​ស៊ី លេខ ១ ដោយ​ហាន​ថត​ឈុត​ប៊ីគី​បង្ហោះ​លើ​ហ្វេស​ប៊ុ​កនោះ ។​តែ ទោះជា​យ៉ាងណា​ភាគច្រើន គេ​ក៏​ប្រទះ​ឃើញ​តារា​ខ្មៅ​ស្រអែម ស៊ី​កាមេរ៉ា រូបនេះ មិន​ភ្លេច​ឡើយ​ស្លៀក​ឈុត បែប​បុរាណ​ខ្មែរ និយាយឲ្យចំ​ទៅ​តែម្តង សូម្បី​តែ​ក្នុង​រឿង​ដែល​នាង​កំពុង​ផលិត​ជាច្រើនោះ ក៏​ផ្តោត​សំខាន់ លើ​ការគាំទ្រ​វិស័យ​សិល្បៈ​ទាក់ទង និង​ឈុត​បុរាណ​ផ្សេងៗ​របស់​ខ្មែរ​ដែរ​។​

​រំឭក​ផងដែរ​ថា អា​លី​យ៉ា ដែល​គេ​ដឹងថា ជា​តារា​ហ៊ិ​ប​ហប់​ក៏​បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ​ដែល​មានឈ្មោះ​ថា​តន្ត្រី​”​ឆ្នាំ​នៃ​គ្រាប់​ពេជ្រ​” ដើម្បី​ប្រមូល​ថវិកា​ទៅ​ជួយ​បុគ្គល​ចាស់ជរា និង​កុមារកំព្រា​ដែល​ឡើង​កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១២ នៅ​សាល​មហោស្រព​ចតុមុខ​។​តែ​កម្មវិធី​ដែល​ស្រី​ស្រស់​រូបនេះ​បាន​ធ្វើ​ដូចជា​មិន​ជោគជ័យ ឡើយ ព្រោះ​ថា​កម្មវិធី​រៀបចំ​ផ្តើម​ទៅហើយ បែរ​ជា​មេឃ​ភ្លៀង អូស​ក្រឡា​រអាក់រអួល​ដំណើរ​ភ្ញៀវ​មិនឲ្យ​ចូល​ទៅ​វិញ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/253350_10200526653626475_1032148366_n_zps2c7dd855.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/582053_10200526653026460_1095513133_n_zpsad976350.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/391687_10200526629745878_1291203583_n_zpsab53b7ca.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/923062_10200519223240720_541311427_n_zpsf379743f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/969323_10200526652386444_1168529129_n_zpsde24376d.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/969507_10200516115203021_511926964_n_zps76014e81.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/984057_10200526658066586_1885412179_n_zps1960bf9b.jpg

មតិយោបល់