នីនប៊ីន (Ninh Bình) គឺជាទីក្រុងដ៏តូចមួយ ស្ថិតនៅភាគខាងជើងក្នុង Red River Delta ក្នុងប្រទេសវៀតណាម ។
ក្នុងខេត្តនិងក្រុង នីនប៊ីន (Ninh Bình) ជាមជ្ឈមណ្ឌលទេសចរណ៍មួយ ដែលមានការទាក់ទាញច្រើន ដោយក្នុងនោះមាន រាជធានីបុរាណឈ្មោះ Hoa Lư វិហារ Phát Diệm Cathedral ឧទ្យានជាតិ Cuc Phuong National Park មានគុណធំៗ ក្នុងការស្រាវជ្រាវ និង តំបន់ធម្មជាតិ មានជួរភ្នំ បឹងបួរគួរឲ្យទាក់ទាញ Tràng An Scenic Complex ។
ក្នុងខេត្តនីនប៊ីន ក្រៅពីមានតំបន់ទេសចរណ៍ ទាក់ទាញ វាក៏ជាខេត្តដែលមានសក្តានុពលបំផុតក្នុងការអភិវឌ្ឍឧស្សាហកម្មផលិតសម្ភារៈ ផលិតស៊ីម៉ងត៍ ហើយផលិតផលក្នុងស្រុកសំខាន់គឺ ដែកថែប ថ្ម ឥដ្ឋ និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មផ្សេងៗទៀត។ ក្រៅពីនេះគឺផលិតអាហារកំប៉ុង ភេសជ្ជៈ សម្លៀកបំពាក់ និងទ្រនាប់ជើង ដែលទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់