ព័ត៌មានជាតិ

ស្មា​ត​ហ្វូ​ន Lumia ស៊ីម​២ អាច​នឹងមាន​នៅពេល​អនាគត​

ស្មា​ត​ហ្វូ​ន​ត្រកូល Lumia បាន​ជំរុញ​ឲ្យ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់ Nokia កើនឡើង ហើយ​នៅពេលនេះ Lumia ក៏​កំពុង​តែមាន​ប្រជាប្រិយភាព​ផងដែរ​។​
​ថ្មីៗ​នេះ មាន​បុគ្គលិក​ជាន់ខ្ពស់​របស់ Nokia មួយរូប បាន​បង្ហើប​ឲ្យ​ដឹងថា នាពេល​អនាគត ក្រុមហ៊ុន Nokia អាច​នឹង​ផលិត​ស្មា​ត​ហ្វូ​ន Lumia ដែល​អាច​ប្រើ​ស៊ីម​២ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បច្ចេកវិទ្យា​នៃ​កាមេរ៉ា ក៏​នឹង​បង្កើន​សមត្ថភាព​ផងដែរ​។​
​បើតាម​សំដី​របស់​បុគ្គលិក​ជាន់​ខ្ពស់​ម្នាក់នេះ បាន​ឲ្យ​ដឹងថា ទីផ្សារ​ស្មា​ត​ហ្វូ​ន​កំពុងតែ​ចង្អៀត និង​មានការ​ប្រកួតប្រជែង បើសិនជា​មិន​ប្រឹង​រិះរក​អ្វីដែល​ថ្មី និង​ប្លែក​សម្រាប់​ទាក់ទាញ​អតិថិជន​នោះទេ ប្រាកដជា​មិនអាច​ឈរ​នៅលើ​ទីផ្សារ​បានយូរ​ឡើយ​។​
​ពេលឮ​សំដី​មួយ​ឃ្លា​នេះ យើង​នឹង​ដល់​លោក Steve Jobs ដែលជា​សហ​ស្ថាបនិក និង​ជា​អតីត​នាយក​ប្រតិបត្តិ Apple បាន​និយាយថា អ្នកប្រើប្រាស់​គាត់​មិនដឹងថា គាត់​ត្រូវការ​អ្វី​នោះទេ ទាល់តែ​យើង​យក​វា​ទៅ​បង្ហាញ​គាត់ ទើប​គាត់​ដឹងថា វា​ជា​សេចក្ដី​ការ​របស់គាត់​៕

nokia-lumia

មតិយោបល់