ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ​ត្រូវ​ស្ដ្រី​ម្នាក់​​ចោទ​ថា​ជា​ឪពុក​កូន​ស្រី​អាយុ ​៤​ឆ្នាំ​របស់​នាង

តារាចម្រៀង​វ័យ ១៩​ឆ្នាំ Justin Bieber (JB)​ត្រូវបាន​ស្ដ្រី​ម្នាក់​ចោទប្រកាន់ថា ជា​ឪពុក​របស់​កូនស្រី​នាង ដែលមាន​អាយុ ៤​ឆ្នាំ​។​
​កាលពី​ជាង ១​ឆ្នាំមុន មាន​ស្ត្រី​ម្នាក់​ឈ្មោះ Mariah Yeater បាន​ចោទប្រកាន់​តារាចម្រៀង JB ថា​ជា​ឪពុក​កូន​ដែល​នៅក្នុង​ផ្ទៃ​របស់​នាង ក្រោយ​ពេលដែល​នាង និង JB បាន​ដេក​ជាមួយ​នៅក្រោយ​ឆាក​ប្រគំ​តន្ត្រី​មួយ ប៉ុន្តែ​ព័ត៌មាន​នោះ​ត្រូវបាន​តារាចម្រៀង​រូបនេះ ច្រានចោល ហើយក៏​ស្ងប់​ស្ងា​តទៅ​វិញ​។​
​នៅពេលនេះ ស្រាបតែ​លេចមុខ​ស្ត្រី​វ័យ ២៥​ឆ្នាំ មួយរូប​បាន​ចោទប្រកាន់ JB ថា​ជា​ឪពុក​កូនស្រី​របស់ ដែល​ការចោទប្រកាន់​នេះ មិន​ខុសពី​ការចោទប្រកាន់​ខាងលើ​ឡើយ​។​
​យោងតាម​ទស្សនាវដ្ដី Star Magazine ដែល​បាន​ចុះផ្សាយ​កាលពី​ថ្មីៗ​នេះ បាន​ឲ្យ​ដឹងថា ស្ដ្រី​វ័យ ២៥​ឆ្នាំ​ម្នាក់ បាន​និយាយថា នាង និង JB បានរួម​ដំណេក​ជាមួយគ្នា​ជាច្រើន​ដង កាលពី ៤​ឆ្នាំមុន រហូតដល់​នាង​មាន​ផ្ទៃពោះ ហើយ​កាលពី​ពេលនោះ តារាចម្រៀង​មួយ​នេះ ទើបតែ​មាន​អាយុ ១៥​ឆ្នាំ​ប៉ុណ្ណោះ​។​
​នាង​បាន​រំឭក​ឡើង​ថា នាង និង JB បានរួម​ដំណេក​ជាមួយគ្នា​នៅក្នុង​សណ្ឋាគារ​ Gansevoort South​។ ក្រោយមក​នាង​ក៏មាន​ផ្ទៃពោះ រួច​សម្រាល​បានកូន​ស្រី​មួយ​នៅក្នុង​ខែតុលា ឆ្នាំ ២០១០​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មិត្ត​ភ័ក្តិ​ជិតស្និទ្ធ​របស់ JB បាន​និយាយថា នោះ​គ្រាន់តែ​ជា​រឿង​មិន​ពិត​មួយ ដែល​គេ​បង្កើតឡើង​ចង់​បង្ខូច​កេ​រិ៍​ឈ្មោះ​របស់ JB ប៉ុណ្ណោះ វា​មិន​ខុស​អ្វី​ពី​ស្ត្រី​ម្នាក់​មុន ឈ្មោះ Mariah Yeater បាន​បាត់​មុខ​ទៅវិញ​នៅពេលដែល JB គំរាម​រក​ប្ដឹង​បកវិញ៕

មតិយោបល់