ព័ត៌មានជាតិ

Edinson Cavani ចេញ​ទៅ​ណា​ឲ្យ​ប្រាកដ បើ​ក្លិប Napoli ចង​ជើង​ជាប់​

​ខ្សែប្រយុទ្ធ​របស់​ក្លិប Napoli កីឡាករ Edinson Cavani បានបញ្ជាក់​ថា លោក​មិន​បាន​ជិតស្និទ្ធ ហើយ​ក៏​គ្មាន​ទំនាក់ទំនង​ការលេង​នៅ​រដូវ​កាល​ក្រោយ​នោះ​ដែរ​។​
​តាម​ការប៉ាន់ប្រមាណ​ចំពោះ​ការដេញថ្លៃ​ទិញ​នោះ បានឲ្យដឹងថា កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្កាយ​នេះ និង​ធ្វើ​ការផ្លាស់​ទ្រនំ​ក្លិប នា​រដូវ​កាល​នេះ ជាមួយ​នឹង​ទំហំ​ទឹកប្រាក់​យ៉ាង​ច្រើនសន្ធឹក​។​

​ក្នុង​ការចូលរួម​ដេញថ្លៃ​កីឡាករ​រូប​នេះ​ដែរ មាន​ក្លិប តោ​ខៀវ មេឃ​ខៀវ Bacelona និង យ​ក្សស Real Madrid បាន​ទំនាក់ទំនង​ជាមួយ​នឹង​កីឡាករ​ដែល​មាន​ប្រវត្តិ​នៅ អាមេរិក​ខាងត្បូង​នេះ​។​
​តែ ទោះជា​យ៉ាងណា​គេ​មិន​រំពឹង​ថា​កីឡាករ​រូប​នេះ​ចាកចេញ​ពី​ក្លិប​ឡើយ ខណៈ​ដែល Napoli បាន​ចង់ជើង​កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្កាយ ជាមួយនឹង​កុងត្រា​យ៉ាង​ជាប់​នោះ​។​

​កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្កាយ បាន​និយាយថា “​វា​ជា​អាថ៌កំបាំង​របស់ខ្ញុំ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ដឹង​អ្វី​កើតឡើង​នោះ​ដែរ ដែល​ចុងបញ្ចប់​វា​ជា​រឿង​មួយ​ដ៏​ខ្លី​បំផុត​”​។​តែ​សំខាន់​នោះ ពេល​នេះ​ខ្លួន​ខ្ញុំ​កំពុង​មានក្តី​សុខ ចំពោះ​អ្វី​ដែល​បាន​ធ្វើ​រាល់​ថ្ងៃនេះ​៕​
https://i1272.photobucket.com/albums/y389/domneng/Edinson-Cavani-2013-Wallpaper-HD_zps6c92be4b.jpg

មតិយោបល់