កីឡាករ Luis Suarez គ្មានគម្រោងចាក់ចេញពីហង្សក្រហម នារដូវកាលនេះ នេះបើតាមសម្តីភ្នាក់ងារកីឡាកររូបនេះបានប្រាប់ដល់ Sky Sports News។
ខ្សែប្រយុទ្ធ សញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះ បានប្រាប់ដល់ ស្ថានីយ៍វិទ្យុមួយ នាសប្តាហ៍នេះ ថា វាជារឿងមួយគួរឲ្យលំបាកណាស់ ដែលវិលទៅរកកម្រិតអន់ថយ ជាមួយនឹងក្លិប Real Madrid នោះ ដោយមានចចាមអារាមដុតថាខ្លួនចេញនោះ។
តំណាងឲ្យពហុកីឡដ្ឋាន Bernabeu លោក Florentino Perez មានជំនឿចិត្តយ៉ាងមុតមាំ ពេលដែលកីឡាករ Suarez បានបង្ហើប ។ជាមួយនឹងគ្នានេះដែរ Gareth Bale របស់ក្លិប មាន់ខ្នាយមាស ក៏ជាគោលដៅរបស់គាត់ដែរ។
បញ្ច្រាសមកវិញ ភ្នាក់ងាររបស់កីឡាករ Suarez លោក Pere Guardiola បានប្រាប់ដល់ Sky Sport News ឲ្យបានដឹងថា Suarez គ្មានគម្រោងចាក់ចេញពីហង្សក្រហមនារដូវកាលនេះនោះទេ។
Suarez បានកុងត្រាជាមួយនឹងពហុកីឡដ្ឋាន Anfield កាលពីឆ្នាំ កន្លងទៅ ដោយរកគ្រាប់បាល់បាន ៣០ គ្រាប់ ក្នុងចំនោម ៤៤ ប្រកួត នារដូវកាលចុងក្រោយនេះ។ប៉ុន្តែគាត់ត្រូវបានគេពិន័យ មិនឲ្យចូលរួមប្រកួត រហូតដល់ ១០ ប្រកួត ខណៈដែលគាត់បានខាំដៃខ្សែការពាររបស់ ក្លិប តោខៀវ Branislav Ivanovic។
កីឡាករវ័យ ២៦ ឆ្នាំ រូបនេះបានផ្លាស់ពី Merseyside ទៅកាន់ Ajax កាលពីឆ្នាំ ២០១១ និងត្រូវបានគេដឹងថា គាត់ត្រូវបានកាសែតអង់គ្លេសចុះរិះគន់រឿង ប្រកាន់ពូជសាសន៍នោះ៕
https://i1272.photobucket.com/albums/y389/domneng/luis-suarez_zpsb251b650.jpg
មតិយោបល់