តារាបង្ហាញម៉ូតរាងតូចច្រលឹង Emily Zhou នាពេលថ្មីៗនេះ នាងបានសរសេរនៅលើ Tweet របស់នាង”អរគុណលោកឳពុកធម៌ ដែលបានធ្វើខួបកំណើតឲ្យពួកយើង ទោះបីជាលោករវល់ក្នុងសម័យប្រជុំដល់ទៅ ២ គឺ NPC និង CPPCC” ។
នៅលើ Tweet របស់នាង គឺមានរូបនាង និងបុរសម្នាក់ដែលកំពុងកាត់ដុំទាំងអស់គ្នា ។នៅលើមុខបុរសម្នាក់នោះត្រូវបានគេបិទមុខដោយដាក់រូបបេះដូង ចំកណ្តាលមុខ ។
រូបភាពទាំងនេះត្រូវបានផ្ងើរនឹងចែករំលែកឲ្យគ្នាទៅ វិញទៅមកនៅលើបណ្តាញអ៊ីនធើណែត ដោយមានមនុស្សជាច្រើនធ្វើការគាំទ្រចំពោះរូបនាង និងបុរសដែលមានអំណាចដែលត្រូវជាឪពុកធម៌របស់នាង ដែលជាអ្នកមានម្នាក់នោះ ។
អ្នកលេងនៅលើបណ្តាញអនឡាញបានចាប់ផ្តើមនិយាយថា “មនុស្សត្រូវចេះស្វែងរកដោយខ្លួនឯង” នេះជាសម្តីពិតដែលនិយាយចំពោះ Emily Zhou ដែលធ្វើឲ្យនាងក្លាយជាអ្នកមាន ដោយសារទំនាក់ទំនងជាមួយនឹង ឪពុកធម៌របស់នាង។
នៅពេលថ្មីកន្លងមកនេះមន្ត្រី Xu បានលុបចោលនូវសម័យកាលប្រជុំជាសារធារណៈ របស់ NPC/CPPCC តែអ្វីដែលឆ្ងល់ជាងនេះគឺគាត់ស្លៀកពាក់នូវខោអាវទំនើប យ៉ាងស្រស់សង្ហាចូលរួមកាត់នំរបស់ កូនធម៌របស់លោកសោះ ។
ឃើញថា ចំពោះរឿងរ៉ាវនេះបានធ្វើឲ្យអ្នកតាមដានវិលមុខងឿងឆ្ងល់ Emily Zhou បានលុបចោលនូវរូបថតដែលនាង Post ហើយបានបញ្ជាក់ចំពោះសាធារណៈជនថា រូបថតនោះជាមិត្តប្រុសរបស់នាង មិនមែនឪពុកធម៌របស់នាងនោះ ទេនេះបើតាមនាងបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
សូមបញ្ចាក់ផងដែរថា នាង Emily Zhou គឺជាស្រីលេខមួយរបស់ចិនក្នុងកម្មវិធី “Uniform Beauty”៕
ប្រែសម្រួលដោយៈបុរសដំណឹង
ប្រភពៈmaydaily
មតិយោបល់