ព័ត៌មានសិល្បៈ និងកម្សាន្ត

After School បង្ហាញ​រូបថត​ជ្រល​ជាច្រើន​មុននឹង​វិល​មក​កាន់​វេទិកា​

​នៅ​ពេល​ថ្មីៗ​នេះដែរ ខាង​ផលិតកម្ម Pledis Entertainme បាន​បង្ហាញ​រូបថត​តារាចម្រៀង ក្រុម After School ដើម្បី​បញ្ជាក់​ថា ក្រុម​នេះ​បាន​វិល​ត្រលប់​វិញ​ហើយ​។​
​ខណៈ​ដែល ការជ្រល​រូបថត របស់ Nana និង Jung Ah បានបង្ហាញ​លើក​មុន​នោះ ពេល​នេះ​សមាជិក​ពីរ​នាក់​ផ្សេង​ទៀត ឈ្មោះ Lizzy និង Ka Eun បាន​ចូលរួម​បង្ហាញ​ខ្លួន​ទាំងអស់​គ្នា​។​សម្រាប់​ការបង្ហាញ​ខ្លួន​សមាជិក​ក្រោយ​ពីរ​រូប​នេះ មើល​ទៅ​អ្នក​ទាំង​ពីរ​ពិតជា​ស្រស់​សោភា​មែន ។​

សមាជិក Joo Yeon, Raina, និង E-Young ក៏​បាន​ចូលរួម ថត​ជាមួយនឹង​គ្នា​ផង​ដែរ ដោយ​មាន​រូបរាង​ស្រស់​សោភា​។​ក្រោយមក​ទៀត​ខាង​ផលិតកម្ម​ក៏​បាន​បង្ហាញ​មុខ UEE យ៉ាង​ស្រស់​ផូរផង់​ជាមួយនឹង​កាយវិការ​យ៉ាង​សាហាវ​ផងដែរ​។​
​ជាមួយនឹង​ការបង្ហាញ​រូប​ទាំង​នេះ អាចនិយាយបាន​ថា After School ពិតជា​វិល​វិញ​ជាមូយនឹង​ចម្រៀង​ដ៏មាន​ឥទ្ធិពល​បំផុត​ហើយ​មើល​ទៅ​នោះ​៕
https://i1272.photobucket.com/albums/y389/domneng/Ailya/After-School-Jooyeon-Raina-E-Young_1369920195_af_org_zpsef98a009.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/LizzyKa-eun-540x405_zpsa9ae917b.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Jooyeon_1369921689_20130530_afterschool_uee_zpsb624be49.jpg

មតិយោបល់