ព័ត៌មានសិល្បៈ និងកម្សាន្ត

មើលសម្រស់ និងឈុតអស្ចារ្យបវរកញ្ញា៤១ប្រទេស ប្រជែងម្កុដនៅកម្ពុជា

នៅក្នុងវេទិកាបង្ហាញខ្លួនបវរកញ្ញាមកពី៤០ប្រទេស បូករួមទាំងកម្ពុជាជាម្ចាស់ផ្ទះមួយទៀត កាលពីល្ងាចថ្ងៃទី១០ វិច្ឆិកា នៅសណ្ឋាគាណាហ្គាវើល គេកត់សម្គាល់ថាបេក្ខភាពបវរកញ្ញាម្នាក់ៗ ក្រៅពីមានរូបសម្រស់ស្រស់ផូរផង់មិនធម្មតា ក៏បានបង្អួតឈុតសំលៀកបំពាក់ដ៏អស្ចារ្យប្រចាំប្រទេសរបស់ខ្លួនផងដែរ។

នេះជាការប្រកួតបវរកញ្ញាទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០១៦ ដែលបានសម្រេចធ្វើនៅក្នុងប្រទេសកម្ពុជាជាលើកដំបូង។
បវរកញ្ញាទាំង៤១ប្រទេសត្រូវបានគណកម្មការប្រកួតរៀបចំឲ្យធ្វើដំណើរទៅកម្សាន្តនៅតំបន់អង្គរនៅថ្ងៃទី១១ វិច្ឆិកា និងដើរទស្សនាតំបន់វប្បធម៌ជាច្រើននៅក្នុងប្រទេសកម្ពុជា។ បេក្ខភាពទាំងអស់នឹងធ្វើការប្រកួតសម្រស់ សមត្ថភាព និងចំណេះដឹងនៅសណ្ឋាគារណាហ្គាវើលលើវេទិកាចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដោយការប្រកួតចុងក្រោយ និងប្រគល់ម្កុដកញ្ញាឯកនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ វិច្ឆិកា។

បេក្ខនារីតំណាងទាំង៤១ប្រទេស មិនត្រឹមតែមានសម្រស់ស្រស់ផូរផង់តំណាងឲ្យប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ពួកនាងក៏ត្រូវតែសិក្សាបានខ្ពស់ និងមានចំណេះដឹងជ្រៅជ្រះផងដែរ។

នេះជាវេទិកាទី១ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិដែលជាព្រឹត្តិការណ៍ដ៏ធំពិភពលោកនាប៉ុន្មានឆ្នាំចុងក្រោយ។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសថាមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍អន្តរជាតិធំៗ និងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន។

ឈុតសំលៀកបំពាក់ស្រស់ស្អាតគ្មាន២របស់បវរកញ្ញាតំណាងឲ្យប្រទេសនីមួយៗ គឺជាការឌីហ្សាញដោយអ្នកច្នៃម៉ូដល្បីៗប្រចាំប្រទេសរបស់ពួកគេ ខណៈដែលឈុតទាំងនេះក៏នឹងធ្វើការប្រួកួតគ្នាដើម្បីទទួលបានពានជាសំលៀកបំពាក់ប្រពៃណីល្អបំផុតផងដែរ។
ខាងក្រោមនេះជាឈុតប្រពៃណីដ៏អស្ចារ្យរបស់បវរកញ្ញាមកពីប្រទេស៤១ប្រទេស ខណៈដែលឈុតអប្សរារបស់បេក្ខនារីកម្ពុជាក៏ត្រូវបានទទួលការកោតសរសើរក្នុងក្រសែភ្នែកគណកម្មការផងដែរ។ តោះសាកទាយលេងៗមើល ថាឈុតប្រពៃណីរបស់បេក្ខនារីមកពីប្រទេសស្រស់ស្អាត និងមានលក្ខណៈពិសេសដាច់គេ ហើយសម្រាប់រូបសម្រស់វិញ តើបវរកញ្ញារូបណាសមនឹងគ្រង ម្កុដកញ្ញាឯកពីព្រឹត្តិការណ៍នេះ នៅថ្ងៃ១៨ វិច្ឆិកាខាងមុខ?
cambodia-1

cambodia-2cambodia-3cambodia-4cambodia-5cambodia-6cambodia-7cambodia-8cambodia-9cambodia-10cambodia-11cambodia-12cambodia-13cambodia-14cambodia-15cambodia-16cambodia-17cambodia-18

cambodia-19
cambodia-20

cambodia-21cambodia-22cambodia-23cambodia-24cambodia-25cambodia-26cambodia-27cambodia-28cambodia-29cambodia-30cambodia-31cambodia-32cambodia-33cambodia-34cambodia-35cambodia-36cambodia-37cambodia-38cambodia-39cambodia-40cambodia-41cambodia-42cambodia-43cambodia-44cambodia-45cambodia-46cambodia-47cambodia-48cambodia-49cambodia-50

មតិយោបល់