ព័ត៌មានជាតិ

Francesco Totti រីករាយ​ក្នុងការ​ស្នាក់នៅ​ជាមួយនឹង​ក្លិប Roma

​ប្រធាន​ក្រុម​របស់ Roma កីឡាករ Francesco Totti បាន​និយា​ថា​គាត់​នឹង​បន្ត​លេងឲ្យ​ក្លិប ទោះបីជា​បានទទួល​ការទាក់ទង ពី​ក្លិប​ផ្សេង​ជាច្រើន​ក៏ដោយ​។​
Francesco Totti លេងឲ្យ​ក្លិប Roma ជាង ៥០០ ប្រកួត ហើយ​ប្រហែល​ជា​សម្រេចចិត្ត​លេងឲ្យ​ប្រទេស​ផ្សេង​នៅក្នុង​ឆ្នាំនេះ​។​

​និយាយ​ទៅកាន់​ក្លិប​បាល់ទាត់​បារាំង នា​សប្តាហ៍​កន្លងមក​ថ្មីៗ​នេះ គាត់​បាន​និយាយថា បច្ចុប្បន្ន ខ្ញុំ​ទទួលបាន​ការស្នើរ​សុំ ជាមួយនឹង​ក្លិប​ជាច្រើន ប៉ុន្តែ​លើកលែងតែ អ៊ីតាលី​មួយ​ទេ ។​ប្រសិនបើ​ចាកចេញ​ពី Roma វា​គួរតែ​ចេញ​ទៅ​ក្រៅប្រទេស តែ​មិនមែន​អ៊ីតាលី​នោះទេ​។​ប៉ុន្តែ​នៅទីនេះ​ខ្ញុំ​ក្លាយជា​មនុស្ស​ដែល​ចាស់​ជាងគេ​ទៅ​ហើយ ។​

​កីឡាករ​សញ្ជាតិ​អ៊ីតាលី​រូបនេះ ក៏​បាន​ក្រឡេក​មើល​អ​នា​គត់​របស់​ខ្លួន ពោល​គឺ​ការបញ្ចប់​អាជីព​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​
​កីឡាករ វ័យ ៣៦ ឆ្នាំ​រូប​នេះ បាន​បន្ថែមទៀតថា ខ្ញុំ​មាន​ភាពជិតស្និទ្ធ​ជាមួយនឹង ក្លិប Real Madrid កាលពី​ឆ្នាំ ២០០៤ ហើយ​ពេល​នោះ​ដែរ​ក្លិប​អ្នក​គ្រប់គ្រង​របស់​ក្លិប Roma មិន​បាន​ធានា​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ទេ នៅពេលនោះ​។​
​កីឡា​កររ Totti ក៏​បាន​ចូលរួម​លេងឲ្យ​ជាតិ​របស់ខ្លួន ដោយ​ឈ្នះ World Cup កាលពី​ឆ្នាំ ២០០៦៕​
https://i1272.photobucket.com/albums/y389/domneng/Totti_zpsfcf70123.jpg

មតិយោបល់