នេះបានហៅ ចាស់ខ្លឹមមែន ! មិនឲ្យចាញ់ក្មេងៗ ចន ច័ន្ទលក្ខិណា ឡេីងខ្វង់សាច់ចាំ ហួស

(ភ្នំពេញ)៖ ពិតប្រាកដណាស់ សម្រស់របស់មនុស្សតែងមាន ការវិវឌ្ឍន៍ទៅមុខជានិច្ច ជាក់ស្តែង សម្រាប់មនុស្សស្រីនេះតែម្តង ការប្រែប្រួលសម្រស់ តាមវ័យ បានក្លាយជារឿងធម្មតា ដែលមនុស្សស្រី តែងជួបប្រទះគ្រប់ៗគ្នា។

តែផ្ទុយទៅវិញមាន តារាខ្មែរជើងចាស់មិនតិចដួង ប៉ុន្មានទេ ដែលត្រូវបានមហាជន ផ្ទុះការកោតសរសើរពេញៗមាត់ ពីរឿងភាពចំណានក្នុង ការថែសម្រស់គ្មានឲ្យប្រែប្រួលខ្លាំង បើទោះបីអាយុជ្រេខ្លាំង យ៉ាងណាក្តី។

ទន្ទឹមនឹងនេះ ប្រសិនបើយើងក្រឡេកទៅមើល តារាសម្តែងស្រីជើងចាស់ ចន ច័ន្ទលក្ខិណា វិញនោះ ក៏បានបញ្ជាក់ផងដែរថា មិនខុសគ្នាឆ្ងាយប៉ុន្មានទេ ពីតារាជើងចាស់ខ្មែរល្បីៗប៉ុន្មានដួងនោះ។ តារាស្រីរូបនេះ គ្មានប្រែប្រួលអ្វីសូម្បីបន្តិច ខណៈពេល កូនស្រីខ្លួន ពេញរូបពេញរាង ពេញក្រមុំស្កូកទៅហើយនោះ ជាពិសេស អ្នកនាង មិនខ្លាចក្នុងការថតមុខជិតៗ បង្ហាញពីស្បែកមុខដ៏តឹងណែន ខណៈវ័យខ្លួនកាន់តែជ្រេ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *