ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនស្រី​តារាចម្រៀង​ប៉ុប Michael Jackson ប៉ង​ធ្វើ​អត្ថ​ឃាត​ខ្លួន​

​នាង Paris Jackson ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​បន្ទាប់​ពី​ប៉ុនប៉ង​ធ្វើ​អត្ថ​ឃាត​កាលពី​ថ្ងៃ​ពុធ ដែល​ជា​ម៉ោង​ក្នុង​តំបន់​។​
Debbie Rowe ដែល​ជា​ម្តាយ​របស់ Paris Jackson បាន​បញ្ជាក់​ប្រាប់ Entertainment Tonight ថា​កូនស្រី​វ័យ ១៥ ឆ្នាំ ដែល​ជា​កូន​របស់​តារាចម្រៀង Michael Jackson ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ បន្ទាប់​ពី​សម្រេចចិត្ត​ធ្វើ​អត្តឃាត ដោយ​ពេល​នេះ​កំពុង​ស្នាក់នៅ​មន្ទីរពេទ្យ Los Angeles ។​

​ជីដូន​របស់ Attorney Katherine Jackson និង Paris Jackson បាន​ប្រាប់​ដល់ New York Daily ថា​”​នាង​បាន​រង​ទុក្ខ​ច្រើនណាស់ បន្ទាប់​ពី​ឪពុក​របស់​នាង​ស្លាប់ ប៉ុន្តែ​ការសម្រេចចិត្ត​ធ្វើ​អត្តឃាត​នោះ​មិន​បាន​ជោគជ័យ​នោះទេ​”​។​
​ប្រភព​ព័ត៌មាន​របស់ TMZ បាន​ចុះ​បង្ហាញ​ឲ្យដឹងថា កូនស្រី Paris របស់ Michael Jackson ត្រូវបាន​គេ​យកចេញ​ពី​ផ្ទះ នៅ Calabasas នៅវេលា​ម៉ោង ២ ព្រឹក និង​ផ្ទេរ​ទៅកាន់​មន្ទីរពេទ្យ មួយ​ដើម្បី​សង្គ្រោះបន្ទាន់​។​តែ​ស្ថានភាព​របស់​នាង​នៅពេលនេះ​មាន​លក្ខណៈ​ស្ថេរភាព​ហើយ​។​

​តំណាងឲ្យ Los Angeles County Fire Department បាន​ប្រាប់​ដល់​ទស្សនា​វ​ដ្តី People ថា ពួកគេ​បាន​ទទួ​ការហៅ​ពី ៩១១ ពី​ផ្ទះ​របស់ Paris នៅវេលា​ម៉ោង ១ និង ២៧ នាទី និង​ព័ត៌មាន​ថា កូនស្រី​របស់​ខ្មោច​តារាចម្រៀង Michael Jackson នាង Paris បាន​អា​កដៃ​ប៉ុនប៉ង​សម្លាប់ខ្លួន​។​

​មុនពេល​ធ្វើ​អត្តឃាត​នាង Paris បាន​ធ្វី​ត​ជា​ជ្រើន​ប្រយោ​ជថា “​ហេតុអ្វី​បានជា​ទឹកភ្នែក​ប្រៃ​?” និង​ម្សិលមិញ បញ្ហា​ទាំងអស់​របស់​ខ្ញុំ​មុខ​ជា​នៅ​ឆ្ងាយ ឥឡូវ​មើលទៅ​វា​ដូចជា​ស្ថិតនៅ​ចន្លោះ​ការ​ស្នាក់នៅ​របស់​ពួកគេ​។​
​តាម​របាយការណ៍​មក​ជា​បន្ទាន់​បានឲ្យដឹងថ បន្ទាប់​ពី​Michael Jackson ស្លាប់ គ្រួសារ​របស់​គាត់​បាន​ប្រឈមមុខ​ជា​និច្ច​ជាមួយនឹង​វិវាទ​អចល​ទ្រព្យ​ជា​ញឹក​ញយ ដែល​ធ្វើឲ្យ Paris ចង់​សម្លាប់​ខ្លួន​ព្រោះតែ​រ៉ាបរង​បញ្ហា​ទាំងនោះ​មិនបាន​៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/1370481033883_zpsbe5e9e41.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/1370481033890_zps966dec89.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/paris-jackson-professional-model-parispic-paris-jackson-668175392_zpsc63bb1fd.jpg

មតិយោបល់