ព័ត៌មានសិល្បៈ និងកម្សាន្ត

បំបាត់​ជាតិ​ប្រៃ​ចេញពី​សម្ល​ដោយ​ប្រើ​ដំឡូង​បារាំង​

មេផ្ទះ៖ ជឿជាក់ថា ស្ត្រី​មេផ្ទះ​គ្រប់រូប​ប្រាកដជា​ធ្លាប់​ស្ល​ហើយ​មាន​បាន​ដាក់​អំបិល ឬ​ទឹកត្រី​ជ្រុល​ដែល​បណ្ដាល​ឲ្យ​។ ក្រោយ​ពី​សម្ល​នោះ​ប្រៃ ស្ត្រី​មេផ្ទះ​ប្រហែល​ជា​ពិបាកចិត្ត ព្រោះ​មិន​ដឹង​ថា ត្រូវធ្វើ​ដូច​ម្ដេច​ដើម្បី​បំបាត់​ភាព​ប្រៃ​នោះ​។​

Potato

​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​តូច​មួយ​នេះ ដំណឹង សូម​ណែនាំ​ឲ្យ​ស្ត្រី​មេផ្ទះ​ប្រើ​ដំឡូង​បារាំង ជា​ជំនួយ​ក្នុង​ការបំបាត់​ភាព​ប្រៃ​។​
​វិធី​ប្រើ​ងាយស្រួល​បំផុត​គឺ​គ្រាន់តែ​ហាន់​ដំឡូងបារាំង​ជា​កង់ៗ រួច​ដាក់​ចូល​ទៅក្នុង​ឆ្នាំងសម្ល​ដែល​ប្រៃ​នោះ ដោយ​ទុក​វា​មួយសន្ទុះ ក្រោយមក​ក៏​ដួស​ដំឡូងបារាំង​ចេញ​វិញ​។​

​ដំឡូងបារាំង​វា​មាន​មុខងារ​ជួយ​បឺត​ជា​ប្រៃ​ចេញពី​សម្ល​នៅពេល​ដែល​អ្នក​បាន​ហាន់​វា​ជា​កង់ៗ ក្រោយ​ពី​ដួស​វា​ចេញ​រួច​ហើយ អ្នក​អាច​ទទួល​ទាន​សម្ល​នោះ​ដោយ​រសជាតិ​ធម្មតា​៕

មតិយោបល់