លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលកាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការបញ្ជាក់មួយនៅក្នុងឱកាសនៃពិធីប្រជុំសភារបស់ខ្លួនដោយស្នើរឲ្យលោកប្រធានាធិបតីប៉ាលីស្ទីន Mahmoud Abbas គួរតែស្វែងរកការចរចារគ្នាសាជាថ្មីវិញនិងមិនគួរដាក់លក្ខណ្ឌផ្សេងៗមុនការពិភាក្សាគ្នានោះទេ។
លោក Mahmoud Abbas ធ្លាប់បាននិយាយភាគីខាងប៉ាលីស្ទីននឹងមិនវិលរកការប្រជុំទេប្រសិនបើខាងអ៊ីស្រាអ៊ែលនៅតែបន្តការសាងសង់នៅតំបន់ West Bank និងតំបន់ភាគខាងជើងនៃទីក្រុង Jerusalem ដែលវាជាការរំលោភបំពានព្រំប្រទល់ដែលបានទទួលស្គាល់នៅឆ្នាំ 1967 ។
កិច្ចចរចារចុងក្រោយរបស់ភាគីទាំងសងខាងធ្លាប់បាបដើរដល់ពាក់កណ្តាលផ្លូវម្តងហើយកាលពីឆ្នាំ 2010 តែក្រោយមកត្រូវបានផ្អាកទៅវិញនៅពេលដែលប្រទេសអ៊ីស្រាអ៊ែលចាប់ផ្តើមសាងសង់ផ្ទះនិងអគារ។
អាមេរិកហាក់ដូចជាក៏បានព្យាយាមធ្វើជាអជ្ញារកណ្តាលនិងស្វះស្វែងរកដំណោះស្រាយជាច្រើនសម្រាប់ភាគីសងខាងផងដែរប៉ុន្តែមកទល់នឹងពេលនេះនៅតែមិនទាន់មានលទ្ធផលនៅឡើយ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/164233306jpgCROParticle568-large_zps91902f36.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/Benjamin-Netanyahu_2058844b_zpsc4bb4e78.jpg
មតិយោបល់