ព័ត៌មានសិល្បៈ និងកម្សាន្ត

តួ​ប្រុស​ក្នុង​រឿង G.I. Joe: Retaliation នឹង​រៀបការ​ជាមួយ​នាង Lee Min-Jung នៅ​ខែ សីហា (Video Inside)

ទីក្រុង​សេ​អ៊ូ​ល​៖​តារា​សម្តែង​ល្បីល្បាញ​របស់​កូរ៉េ លោក Lee Byung Hun ជា​តារា​មួយ​ដួង​ដែល​ត្រូវបាន​គេ​ស្គាល់​មុខ​តាមរយៈ “Korean Wave” នឹង​រៀបការ​ចា​មួយ​នឹង​តារា​សម្តែង​ស្រី Lee Min-Jung នៅ​ខែ សីហា ខាងមុខនេះ បើតាម​សម្តី​ភ្នាក់ងារ​តារា​សម្តែង​ខាងលើ​បាន​ប្រាប់​ដល់​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ។​

Lee Byung Hun វ័យ ៤២ ឆ្នាំ គឺជា​អ្នក​ដែល​ធ្លាប់​សម្តែង​ក្នុង​ប្រភេទ​រឿង​បុរាណ “Masquerade” បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​មិត្តស្រី​ខ្លួន​ជា​យូរណាស់​មកហើយ ដែល Lee Min-Jung មាន​វ័យ ៣១ ឆ្នាំ ហើយ​នឹង​ត្រូវ​រៀបការ​នៅ​ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ ២០១៣ ខាងមុខ​។​
Lee Byung-Hun គឺ​ជា​តារា​សម្តែង​មួយ​ដួង​ដែល​មាន​ប្រជាប្រិយភាព តាមរយៈ​ស្ថានីយ៍​ទូរទស្សន៍​រឿង​បែប​បុរាណ រួម​ទាំង​ល្បីឈ្មោះ​បោះ​សំឡេង​តាមរយៈ​រឿង​បែប​ស៊ើបអង្កេត​ជា​ចារបុរស នៅក្នុង​រឿង “Iris” ដែល​ទទួល​បា​ការគាំទ្រ​មិនតិច​នោះទេ​។​

​លើសពី​នេះ​តាមរយៈ​រឿង​ភាគ​បុរាណ “Masquerade,” កាលពី​ឆ្នាំ​កន្លងទៅ តារា​រូប​នេះ​ក៏​បាន​វេច​ខ្ចប់​ពាន់រង្វាន់​ថ្នាក់​ជាតិ​ទៀត​ផង ។ Lee គេ​ទទួលស្គាល់​បំផុត​នៅក្នុង​ឆ្នាំ ២០០០ ដែល​ទទួលបាន​ការគាំទ្រ​ពី រឿង “Joint Security Area” និង​ក្នុង​ឆ្នាំ​នេះ​ដែរ​ក៏​លេចមុខ​ក្នុង​រឿង ពិភព​ហូ​លី​វ៉ូត ដែល​ជា​រឿង​បែប​និន​ចារ​កំណាចដោយ​ត្រូវបា​ន​គេ​ស្គាល់​ថា​សម្តែង​ជា​និន​ចារស ក្រោម​ចំណងជើង​ថា “G.I. Joe: Retaliation”​។ ក្រៅពីនេះ​ក៏​ដូចជា​លេចមុខ​នៅក្នុង​សកម្មភាព​ហូ​លី​វ៉ូត​ក្នុង​ឈុត​កំប្លែង “Red 2” ដែល​សម្តែង​ជា Bruce Willis និង​ផ្សាយ​នៅ​ឆ្នាំក្រោយ​៕
​ទស្សនាវីដេអូ​ដូចខាងក្រោម​៖
វីដេអូ​ឃ្លិ​ប​រឿង G.I. Joe: Retaliation៖


វិដេអូ​ឃ្លិបរឿង Masquerade៖


https://i1272.photobucket.com/albums/y389/domneng/3%20lady/lee-byung-hun-red2_zps5e66fcb1.png
https://i1272.photobucket.com/albums/y389/domneng/3%20lady/byung-hun-minjung_zpsc19f2fe0.jpg

មតិយោបល់