ព័ត៌មានសិល្បៈ និងកម្សាន្ត

Paris Jackson ប៉ង​ធ្វើ​អត្តឃាត​ដោយសារ​តែ​ឯកោ និង​មិន​ទទួលបាន​ក្តីស្រលាញ់​

​មុនពេល​ធ្វើ​អត្តឃាត​កាលពី​ថ្ងៃ អង្គារ ទី ៤ ខែ មិថុនា ឆ្នាំ ២០១២ នាង Paris នាង​បាន​ខឹង និង​ឯកោ ទោះបីជា​បានរស់នៅ​ជាមួយ​នឹង​សាច់ញាតិ និង បាន​ព្យាយាម​កាត់​ដៃ​ខ្លួន​។​

​ម្តាយ​របស់ Paris អ្នកស្រី Debbie Rowe Katherin ជីដូន Katherine និង​មីង La Toya Jackson បាន​ព្យាយាម​ពេញ​មួយ​យប់​នៅ​ជិត​នាង​នៅ​មន្ទីរពេទ្យ ។​នៅ​ព្រឹក​នេះ ពួកកេ​ទាំង ៣ នាក់​បាន​ចេញ​ពី​មន្ទីរពេទ្យ​ដោយ​ទឹកមុខ​អួរ​អាប់​ណាស់​។​

​ទោះជា​យ៉ាងណា​មិន​បាន​ឃើញ​បងប្រុស​របស់​នាង Prince Michael វ័យ ១៦ ឆ្នាំ និង Blanket វ័យ ១៣ ឆ្នាំ និង​សមាជិក​នៃ​គ្រួសារ Jackson ផងដែរ​។​
Prince Michael ក៏​បាន​លុបចោល​បទ សម្ភាស ជាមួយ​នឹង​ស្ថានីយ៍​ទូរទស្សន៍​អាល្លឺម៉ង់ កាលពី​យប់​កន្លងទៅ​បន្ទាប់​ពី​បងប្អូន​ស្រី របស់​ខ្លួន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​នោះ​។​

​កាល​ពី​ម្សិលមិញ​នេះដែរ ម្តាយ​របស់ Paris អ្នកស្រី Debbie Rowe ដែល​ជា​មនុស្ស​ដំបូង​ហើយ​ដែល​បាន​បញ្ជាក់​ដល់​សារព័ត៌មាន​អំពី​កូនស្រី​ដែល​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត ដោយសារតែ​នាង​ជួប​រឿងរ៉ាវ​ច្រើនពេក នៅ​គ្រាកន្លងមក​។​
​នៅ​ពេល​ថ្មី​នេះដែរ Paris បាន​ធ្វើ​ការទំនាក់ទំនង​ជាមួយនឹង​ម្តាយ​របស់​នាង​យ៉ាង​សប្បាយចិត្ត​រីករាយ​ណាស់​។​Debbie Rowe បាន​បោះបង់​នាង Paris ចោល និង Prince ដើម្បី​ទទួលបាន​ប្រាក់​ពី​ច្រើនជាង ៦ លាន​ដុល្លារ បន្ទាប់​ពី​លែងលះ ជាមួយ​នឹង​តារាចម្រៀង ប៉ុប នៅក្នុង​ឆ្នាំ ១៩៩៩​។​

​ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់​ដល់​ទស្សនា​វ​ដ្តី People ថា Paris មានរឿង​ក្រៀមក្រំ​គ្រប់ពេល នាង​តែងតែ​មាន​អារម្មណ៍​ខឹងសម្បារ រហូតដល់​ថ្នាក់​កាត់​ដៃ​ខ្លួនឯង ដោយសារតែ​មិន​បាន​ទទួល​សិទ្ធ​ការស្រលាញ់ និង​ភាព​ឯកោ​។​
​ប្រភព​ផ្សេងទៀត បាន​និយាយថា “Paris មាន​អារម្មណ៍​ក្រៀមក្រំ និង​ឯកោ​” ។​នាង​រស់នៅ​កន្លែង​មួយ ជាមួយ​នឹង​សន្តិសុខ​យាម និង​ពូ ប៉ុន្តែ​មាន​អារម្មណ៍​ថា ដូច​រស់នៅ​ម្នាក់ឯង នាង​ត្រូវ​កាល​គ្រួសារ​ពិត នាង​បាត់បង់​គាត់ (Michael Jackson ) នោះ​គឺជា​អ្វី​ដែល​នាង​ចង់​ស្វែងរក​។​

​កាល​ពី​ម្សិលមិញ​មន្ត្រី​ច្បាប់​របស់ Katherine បាន​ប្រាប់​ដល់ អ្នកសារព័ត៌មាន​ថា “​សម្រាប់​ក្មេងស្រី​អាយុ ១៥ ឆ្នាំ​ដែល​បាត់បង់​ក្តីស្រលាញ់ វា​ជា​រឿង​លំបាក​ណាស់​” ។​ពូ​របស់ Paris វិញ លោក La Toya បាន​ផ្ញើរ​សារ​ទៅ​ខាង​សារព័ត៌មាន​ថា ការផ្សាយ​នៅពេលនេះ គោរព​ដល់​ភាព​ឯកជន យើង​មាន​អំណរ​សារ​ទ​រណាស់ ដែល​ខាង​ព័ត៌មាន​ផ្តោតអារម្មណ៍​ដល់ Paris ប៉ុន្តែ​សូមឲ្យ​ខាង​សារព័ត៌មាន​គោរពដ​ល់​ភាពជា​ឯកជន​របស់​យើង​ផង​៕​
https://i1272.photobucket.com/albums/y389/domneng/Yinh%20Luck/Paris1_zps620da422.jpg
https://i1272.photobucket.com/albums/y389/domneng/Yinh%20Luck/Paris2_zps04f5b318.jpg
https://i1272.photobucket.com/albums/y389/domneng/Yinh%20Luck/Paris3_zpsb7adfed7.jpg
https://i1272.photobucket.com/albums/y389/domneng/Yinh%20Luck/Paris5_zpsc575c77c.jpg
https://i1272.photobucket.com/albums/y389/domneng/Yinh%20Luck/Paris4_zps1a4e6c70.jpg
https://i1272.photobucket.com/albums/y389/domneng/Yinh%20Luck/Paris6_zps16568826.jpg

មតិយោបល់