ភ្នំពេញ ៖ និយាយទៅដល់ លោក យាយ ម៉ែ ម៉ឺន នរណាក៏ស្គាល់គាត់ដែរ ថាគាត់ជាតារាសម្តែងមួយដួង ដែលគេចាប់អារម្មណ៍បំផុត ក្នុងអំឡុងមុន និងក្រោយ កុនឆ្នាំ ៩០ ។ ក៏ប៉ុន្តែក្រោយពីលោកយាយលាចាកលោកនេះទៅ កេរ្តិ៍ឈ្មោះ លោក យាយ មិនត្រូវបានកូនចៅសារក្រោយ ធ្វើឲ្យរីកសាយភាយឡើយ ។
ក៏ប៉ុន្តែថ្មីៗនេះ ស្រាប់តែលេចមុខ កម្លោះសង្ហារ មុខដូចតួកូរ៉េ លោក គង់ បញ្ញាសិដ្ឋ វ័យ ២០ ឆ្នាំ កំពុងតែសស្រាក់សស្រាំប្រឡូកក្នុងអាជីព សិល្បៈ ដើម្បីស្នងតំណែងលោក យាយ ម៉ែ ម៉ឺន ដោយ ប្រាប់ឲ្យដឹងថា ជាចៅរបស់គាត់ ។
ប្រឡូកអាជីព ទើបតែបាន រយៈពេល ១ ឆ្នាំ គង់ បញ្ញាសិដ្ឋ ធ្លាប់អួតប្រាប់គេហទំព័រ ដំណឹងថា ខ្លួន មមារញឹកនឹងអាជីពសិល្បៈខ្លាំងណាស់ សព្វថ្ងៃនេះ ដោយជាប់កុងត្រា ថត ៤ រឿង និង ធ្វើពិធីករតាមកម្មវិធីនានា ដោយចុះខេត្តជាញឹកញាប់ផងដែរ ។
តារាសម្តែងខ្មែរ មានមុខមាត់ដូចតួកូរ៉េ គង់ បញ្ញាសិដ្ឋ ថ្មីៗនេះ បានអួតប្រាប់ដល់គេហទំព័រ ដំណឹង (www.domneng.news) ថា “ក្រៅពីរឿងសិល្បៈមមារញឹក រឿងអ្នកសុំស្នេហ៍ ជាច្រើននៅក្រៅប្រទេស ជាច្រើន តាមល្បូងខ្លួន ដោយធានាចិញ្ចឹម តែខ្ញុំមិនអើពើឡើយ ដោយបដិសេធ ចង់ឲ្យអាជីពខ្លួនរីកដុះដាលជាងនេះ ដើម្បីស្នងតំណែង លោកយាយ ។ គង់ បញ្ញាសិដ្ឋ បានបន្តទៀតថា ស្នេហាមុនក្រោយ គង់ នឹងបានជួប តែសំខាន់ ការងារនៅពេលនេះគឺពិបាករក បើរវល់តែគិតរឿងស្នេហា ការងារសិល្បៈរត់ចេញពីខ្លួនជាមិនខាន” ។
បញ្ជាក់ផងដែរថា គង់ បញ្ញសិដ្ឋ ជាអ្នកខេត្ត បន្ទាយមានជ័យ ដោយទើបតែប្រឡូកអាជីព នៅចុងឆ្នាំ ២០១៣ តែអាចបង្ហាញខ្លួនតាមរយៈខ្សែភាពយន្ត មិនតិចនោះទេ រឿងថតដំបូង គឺរឿង “វេរាស្នេហ៍ឆ្លងភព” ដែលដាក់បញ្ជាំងនៅស្ថានីយ៍ទូរទស្សន៍ CTN ៕
មតិយោបល់