ព័ត៌មានជាតិ

9 នាក់​ស្លាប់​នៅ​ក្នង​ហេតុការណ៍​រអិល​បាក់​ដី​នៅនេ​ប៉ាល់​

Kathmandu៖ មនុស្ស 9 នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​បាក់​ដី​មួយ​នៅក្នុង​ប្រទេស​នេ​ប៉ាល់​ដែល​ក្នុងនោះ​មាន​គ្រួសារ​មួ​យ​និង​ក្មេងស្រី​ម្នាក់​ផ្សេង​ទៀត​ដែល​គ្រួសារ​របស់​នាង​នៅ​បាត់​ខ្លួន​នៅឡើយ​។​

​មនុស្ស​បី​នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​ខណ​ដែល​ក្រុម​ជួយសង្គ្រោះ​បាន​ព្យាយាម​តាំងតែ​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​មក​ម្លេះ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ពេលយប់​នា​ថ្ងៃ​ពុធ​នៅពេលដែល​មេឃ​ភ្លៀង​ខ្លាំង​ហើយ​ផ្ទះ​ពីរ​ខ្នង​ដែល​នៅ​ជាប់​គ្នា​ត្រូវ​បាន​គ្របដណ្តប់​ទៅ​ដោយ​ដី​ភក់​ដែល​រអិល​បាក់​លើ​។​នៅក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីតា​អាយុ 69 ឆ្នាំ​ជីដូន 60 ឆ្នាំ​ជាមួយនឹង​កូន 4 នាក់​និង​ចៅ​ពីរ​នាក់​ទៀត​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ក្រោយ​រកឃើញ​សាកសព​នៅ​ពេល​ដែល​ក្មេងស្រី​ម្នាក់​ទៀត​ឈ្មោះ Naian Kala Siwa អាយុ 8 ឆ្នាំ​ក៏​ត្រូវបាន​ស្លាប់​ដែរ​ខណ​ដែល​ក្រុម​គ្រួសារ​នាង​នៅ​បន្ត​បាត់​ខ្លួន​នៅ​ក្នង​គំនរ​ដី​នៅ​ឡើយ​។​

​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ​ក៏​មាន​ក្មេងស្រី​ម្នាក់​អាយុ 4 ឆ្នាំ​ដែល​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅពេលដែល​នាង​ត្រូវ​បាន​ដី​បាក់​ហូរ​នាំ​នាង​ដល់​ទៅ 50 ម៉ែត្រ​និង​បន្ទាប់មក​ត្រូវបាន​គេ​រកឃើញ​។​បើ​ទោះបីជា​យ៉ាងណាក្តី​ក្រុម​ជួយសង្គ្រោះ​នៅតែ​បន្ត​ការងារ​ក្នុង​ការស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន​ដដែល​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/944246_550718971634096_1215696640_n_zps10dd14b8.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/nepal-india-earthquake-2011-9-20-2-31-29_zpse7f63074.jpg

មតិយោបល់