ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង HyunA បញ្ចូនទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ដោយ​សារ​ខ្សោះ​ជាតិ​ទឹក​

​សមាជិក​របស់​ក្រុម 4Minute នាង HyunA ត្រូ​បាន​បញ្ចូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះបន្ទាន់​កាលពី​ថ្ងៃ ចន្ទ កន្លងទៅ​។​

​កាលពី​ថ្ងៃ​ទី ៦ ខែ ឧសភា ឆ្នាំ ២០១៣ កន្លងទៅនេះ នាង HyunA បាន​បញ្ចូនទៅ​កាន់​មន្ទីរពេទ្យ​កម្រិត​ធ្ងន់​ដោយសារ​តែ​បញ្ហា​ជំងឺ និង​ដំណើរ​ប្រត្តិបត្តិកា​ររបស់​ក្រុម​នេះ​ត្រូវ​បាន​ព្យូរ​។​
​តំណាង​ផលិតកម្ម Cube Entertainment បាន​និយាយថា នាង HyunA រំពេច​ជាមួយនឹង​គ្នា​នោះ ស្រាប់តែ​នាង​ក្តៅខ្លួន​យ៉ាងខ្លាំង ខណៈ​ដែល​នាង​បាន​រៀបចំ​ខ្លួន​ទៅ​ផ្ទះ នឹង​ត្រូវបាន​គេ​បញ្ចូនទៅ​មន្ទីរពេទ្យ ។​ខាង​គ្រូពេទ្យ​បាន​និយា​ថា តារា​ចម្រៀង​រូប​នេះ មាន​កម្រិត​កម្តៅ​យ៉ាងខ្លាំង​ក្នុង​ខ្លួន ដោយសារតែ​មូលហេតុ​ខ្សោះ​ជាតិ​ទឹក ក្នុង​ខ្លួន​។​

​សម្រាប់​ក្រុម​តារាចម្រៀង 4 Minute នឹង​រៀបចំ​ខ្លួន​ធ្វើការ​ជាមួយនឹង​តារា​ពេលវេលា​ខ្លួន​សារជាថ្មី ខណៈ​ដែល​តារាចម្រៀង​រូប​នេះ​ជា​សះស្បើយ​ពី​ជំងឺ​។
​សម្រាប់​តារាចម្រៀង HyunA ជារឿយៗ​ក្លាយជា​ប្រធានបទ ដ៏​គួរ​ឲ្យ​ចាប់អាម្មណ៍ របស់​អ្នកសារព័ត៌មាន និង​បណ្តា​អ្នក​អ្នកលេង​បណ្តាញ​អន​ឡា​ញ​។​ម្យ៉ាងវិញទៀត​ស្របពេល​ដែល​កំពុង​មាន​ជំងឺ​មាន​អ្នកលេង​អន​ឡាញ​ច្រើនណាស់​ជូនពរ​ឲ្យ​នាង​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ក្នុង​ពេល​ឆាប់ៗ អាល​នឹង​មក​បង្ហាញ​ខ្លួន​ជូន​ពួកគេ​សារជាថ្មី​៕​
https://i1272.photobucket.com/albums/y389/domneng/HyunA/HyunA1_zps76b05732.jpg
https://i1272.photobucket.com/albums/y389/domneng/HyunA/HyunA2_zpsbf95e8c5.jpg

មតិយោបល់