អបអរសាទរ! ពិធីការិនី ប៉ែន ស្រីពេជ្រ ទទួលបានចំណងដៃកូនស្រីម្នាក់ ក្រោយរៀបការបានប៉ុន្មានខែ

(ភ្នំពេញ)៖ បន្ទាប់ពីរៀបការកសាងគ្រួសារថ្មីថ្មោងមក នៅពេលនេះ ពិធីការិនីល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស ប៉ែន ស្រីពេជ្រ បានទម្លាយថា ខ្លួនកំពុងពពោះកូនស្រីដំបូង ដែលជាចំណងដៃដ៏សំខាន់ មិនអាចកាត់ថ្លៃបាន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង ប៉ែន ស្រីពេជ្រ បានសរសេរសារថា «បំណងប្រាថ្នាពួកយើងទាំង២បន្ទាប់ពីរៀបការ ពេលនេះបានសម្រេចហើយ។ អគុណប្តីសម្លាញ់ចាប់តាំងពីដឹងថាអូន ទម្ងន់ខែទី១ រហូតដល់ខែទី៣នេះ បងមើលថែទាំអូនរហូត ហើយចាប់ពីដឹងថា ពួកយើងមានកូនស្រី ក៏រឹតតែថែរទៀត សូមឲ្យបងបែបនេះរហូតណាប្តីសម្លាញ់ហើយប៉ាម៉ាក់សន្យានឹងថែទាំកូនស្រីអោយបានល្អ រហូតដល់កូនមើលឃើញ ពិភពលោកថាស្រស់ស្អាតប៉ុណ្ណា កូនគឺកម្លាំងចិត្ត»។

អ្នកនាងបន្តថា « គោលដៅឆ្នាំនេះយើងបានសម្រេចហើយ សង្ឃឹមគោលដៅឆ្នាំក្រោយយើងទាំង២ នឹងជោគជ័យបន្ត ទោះបីលំបាកយ៉ាងណា ក៍យើងខិតខំប្រឹងប្រែង អោយអស់ពីលទ្ធភាព»។

ក្រោយទទួលបានដំណឹងនេះ អ្នកគាំទ្រ និងមិត្តរួមអាជីពជាច្រើនបាន Comment ចូលរួមអបអរសាទរ ដល់ក្រុមគ្រួសាររបស់តារាស្រីដួងនេះ។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *