ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិត សុវណ្ណ​បញ្ញា វិល​ជួប​​ប្រិយ​មិត្ត​​​ជាមួយនឹង​បទ​ទេសភាព​នៅ​ក្នុង​ប្រទេស​ចិន (Video Inside)

​ឈិត សុវណ្ណ​បញ្ញា បាន​វិល​មក​ជួប​ជាមួយនឹង ប្រិយមិត្ត​របស់​ខ្លួន​វិញ​ហើយ តាមរយៈ​បទ ចម្រៀង​ក្រោម​ចំណងជើង​ថា “​ម្នាក់​ឯង​ជា​ថ្មី​”​។​
​តាមរយៈ​បទ​”​ម្នាក់​ឯង​ជា​ថ្មី​” នេះដែរ ជា​បទ​ដែល​ដឹកនាំ​សម្តែង​ដោយ​បុរស​មាឌធំ អ៊ិន ទី​តូ ថត​ដោយ មាស ម៉ា​រី​អូ និង និពន្ធ​ទំនុកច្រៀង​ដោយ​កវី​វ័យក្មេង សុខ ចាន់​ផល​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ឈិត សុវណ្ណ​បញ្ហា រំពឹងទុក នឹង​បាន​ល្បី​សារ​ជាថ្មី​តាមរយៈ​បទ​នេះ ជាមួយនឹង​ទេសភាព​ប្លែក ៗ​នៅក្នុង​ប្រទេស​ចិន ដោយ​កក្រើក​កេរ្តិ៍ឈ្មោះ​ឡើងវិញ ក្នុង​ពេល​ឆាប់ៗ​នៅពេល​ដែល​បទ​ចម្រៀង​នេះ​ចេញ​លក់​លើ​ទីផ្សារ​។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ អ្នកលេង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដោយ​អ្នកខ្លះ​ថា ចូលចិត្ត​បទ​ចម្រៀង​នេះ អ្នកខ្លះ​ទៀត​ថា ជា​ការងារ​ល្អ និង​ផ្សេង​ពីនេះ ចង់ដឹងថា ហង្ស​មាស​ថត​ចម្រៀង​បន្ទាន់​សម័យថ្មី នៅ​ប្រទេស​កូរ៉េ​ដែរ​អត់​? ។​

​ទោះបីជា​យ៉ាងនេះក្តី វីដេអូ​ចម្រៀង​ដែល​មាន​រយៈពេល ២ នាទី និង ០៨ វិនាទី​នេះ​​បាន​ផ្តិត​យក​រូបភាព​យ៉ាង​ពិសេសៗ​នៅក្នុង​ប្រទេស​ចិន ជាមួយនឹង​កាយវិការ​យ៉ាង​ក្រៀមក្រំ ស្តាប់​ហើយ​ចង់​ស្រក់​ទឹកភ្នែក​ជាមួយនឹង​ទំនុកច្រៀង​ដ៏​កម្សត់​របស់ អ្នកនិពន្ធ សុខ ចាន់​ផល​ បាន​ធ្វើឲ្យ​ផ្ទៃបទ​ចម្រៀង ទាំងមូល​ពោរពេញ​ទៅ​ដោយ​ភាព​ទាក់ទាញ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/148624_158719884170340_100000969886175_258506_2222411_n_zps7cac2c48.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/ChhetPanha06_zps10333659.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/PISETH-0312_zps6496f9c8.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/sovanpanha_zps97f19116.jpg

​ចង់ដឹងថា ទាក់ទាញ​យ៉ាងណា​នោះ មើល​វីដេអូ​ចម្រៀង​ខាងក្រោម ដែល​ជា​ប្រភេទ​វីដេអូ​ជន្ល​នោះ​៖

មតិយោបល់