ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតកម្ម​ហង្ស​មាស នៅ​តែ​ដិតដាម​រឿង​ចម្លង​កាយវិការ​សម្តែង (Video Inside)

​ព្យុះ​ព័ត៌មាន​ចាស់​លើ​គំនិត​ចម្លង កាយវិការ​ផ្នែក​ឧស្សាហកម្ម​តន្ត្រី​ចម្រៀង នៅតែ​ជា​ទី​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន​នៅឡើយ ខណៈ​ដែល​ផលិត​មួយចំនួន​នៅតែ​បន្ត​ចម្លង និង​ផលិតកម្ម​ផ្សេងទៀត កំពុង​ពង្រីក​លើ​ការផលិត​បទ​ចម្រៀង​ផ្ទាល់ខ្លួន​។​

​ផលិតកម្ម ហង្ស​មាស ដែល​ជា​ផលិតកម្ម ធំជាងគេ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សំបូរ​ទៅ​ដោយ​មហាជន​គាំទ្រ​មិន​ដាច់​នោះ និង​ក៏​ជា​ផលិតកម្ម ដែល​កំពុង​ល្បី​រឿង​ចម្លង​កាយវិការ​គេ​ផង​ដែរ​។​មួយ​ប្រាវ​មុននេះ ផលិតកម្ម ដែល​ល្បី​ចម្លង​គេ​ទាំង​ដុល រួម​មាន​ផលិតកម្ម ថោ​ន និង​ផលិតកម្ម សាន់ដេ ដែល​ជាទី​ផ្តោតអារម្មណ៍​របស់​មហាជន ក៏​រង​ព្យុះ​ព្យោរ​ព័ត៌មាន​មិន​ដាច់​រឿងនេះ​។​
https://i1272.photobucket.com/albums/y389/domneng/2013-06-21_165746_zpsd3886950.jpg
​ងាក​មក​កាន់​ផលិតកម្ម ធំ​ស្រុក​ខ្មែរ ដែល​គេ​ស្គាល់​ថា​ជា​ផលិតកម្ម ហង្ស​មាស និង​រស្មី​ហង្ស​មាស ដែល​មិន​សំបូរ​រឿង​ចម្លង​ពី​គេ​ប៉ុន្មាន​រឿង​កាយវិការ តែ​ពេល​នេះ​បាន​អើត​ក្រ​ឡឺម និង​ល្បី​ពេញ​ហ្វេ​សប៊ុក នៅពេល​ដែល​ម្ចាស់​ទំព័រ​ហ្វេ​សប៊ុក​ឈ្មោះ Sunday,Town,Hang Meas បាន​ប្រៀបធៀប​កាយវិការ​បទ​ចម្រៀងរ​បស់ តារាចម្រៀង ហ្សូ​ណូ ក្រោម​ចំណងជើង​ថា “​ខ្ញុំ​ជា​មនុស្ស​ល្ងង់​” Vs បទ​ចម្រៀង “Hello” របស់​ប្រទេស​ឥណ្ឌូនេស៊ី មក​បង្ហាញ​នោះ​ពិតជា​ដូច​គ្នា​បេះ​ដាក់ សឹងតែ ១០០ ភាគរយ​ទៅ​ហើយ​។​

​មហាជន​ជាច្រើន​បាន​ធ្វើ​ការរិះគន់ លើ​ផលិតកម្ម​ដ៏​ធំ នៅក្នុង​ស្រុក​ខ្មែរ នេះ មិនគួរណា​ ធ្វើ​បែប​នេះ​ឡើយ គួរតែ​ធ្វើ​ជា​គំរូ​ឲ្យគេ មិនគួរ​គិត​រឿង​ហោប៉ៅ​ជាធំ​សោះ ធ្វើ​យ៉ាងនេះ​វា​ធ្វើឲ្យប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​បទ​ចម្រៀង ក្នុង​ស្រុក​ខ្មែរ និង​វប្បធម៌​ដ៏​ថ្លាថ្លៃ​ដែល​ដូនតា​បន្សល់​ទុក​ឲ្យ មិនគួរណា​គឃ្លើន​ឃ្លាន​ប្រាក់ ដាក់​ក្នុង​ហោប៉ៅ​សោះ​។​ចំណែក​ប្រិយមិត្ត​ទំព័រ ខាងលើ ក៏​បាន​ធ្វើ​ការរិះគន់​យ៉ាង​ចំៗ លើ​ផលិតកម្ម​ផលិត​បទ​ចម្រៀង និង​ផលិតកម្ម ហង្ស​មាស ដោយ​ខ្លះ​ថា “​ពិតជា​ហួសចិត្ត​” និង​អ្នកខ្លះ​ទៀត​បាន​ធ្វើការ​បញ្ចេញ​មតិ​ថា “​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​មួយ​រូប​ដែល មើលងាយ​ផលិតកម្ម ចម្លង​តាម​គេ​ណាស់ ។​លោក​ជា​ផលិតកម្ម​មួយ ដែល​ចិញ្ចឹម​នូវ​ជ្រូក​មួយ​ហ្វូង ដែល​ចេះ​តែ​ធ្វើ​ឲ្យ​ជាតិ​សាសន៍​គេ​មើលងាយ​ខ្មែរ គ្មាន​គំនិត​ច្នៃប្រឌិត​សូម្បីតែ​បន្តិច​”​។​
​តែ​ទោះជា​យ៉ាងណា បើ​ជា​និយាយ​ពី​ដើមទង​មកវិញ យើង​ពិបាក និង​ថា នរណា​ខុស នរណា​ត្រូវ​ណាស់ ព្រោះថា បើសិនជា​មេដំបូល​មិន​បើកដៃ ក៏​គ្មាន​រឿង​នេះ​កើតឡើង​ដែរ ពោលគឺ​ក្រសួងពាក់ព័ទ្ធ នឹង​រឿង​តន្ត្រីខ្មែរ​ ៕​
ទស្សនាវីដេអូ ឃ្លិបដូច​ខាងក្រោមនេះ​៖

មតិយោបល់