ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតពិធីការិនីម្នាក់ វាយប្រហារ ឆាយ វិរៈយុទ្ធ យ៉ាងចាស់ដៃ

ភ្នំពេញ: អតីតពិធីការិនីម្នាក់ បានវាយប្រហារ តារាចម្រៀង ឆាយ វិរ:យុទ្ធ យ៉ាងចាស់ដៃបំផុត ថាតារាចម្រៀងរូបនេះ ឆ្មើងឆ្មៃ វាយឬកខ្ពស់ ដែលមិនសមនឹងប្រជាប្រិយភាពខ្លួនសោះឡើយ ។

អតីតពិធីការិនីខាងលើ សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឆាយ វិរ:យុទ្ធ ជាតារាម្នាក់ ដែលមានឬកខ្ពស់
ខណ:ដែលប្រជាប្រិយភាព កន្លងមក កើតឡើងពីការគាំទ្រសោះហ្នឹង ហេតុអ្វី ក៏ឆ្មើងឆ្មៃ យ៉ាងដូច្នោះ ។ ភាពសុទិដ្ឋិនិយមខ្ពស់នេះវានឹងធ្វើឲ្យ ខ្លួនធ្លាក់ដុនដាប នៅថ្ងៃណាមួយនោះទេ កុំឲ្យដូចសុភាពសិតខ្មែរ លើកឡើងថា «បើកើតជាត្រកួន កុំភ្លេចបឹង» ឬ«ពេលមានកុំភ្លេចគ្រាក្រ » ចឹងហើយកេរ្តិ៍ឈ្មោះ រាល់ថ្ងៃនេះ គឺបានមកពី អ្នកគាំទ្រសោះហ្នឹង បើគ្មានអ្នកគាំទ្រស្មានថា លោកឯងល្បីដល់សព្វថ្ងៃនេះឬ ? នេះគឺជាសម្តី អតីតពិធីការិនីម្នាក់ ធ្លាប់ធ្វើការនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានប្រាប់ Post News ។

អតីតពិធីការិនីខាងលើ បានបន្ថែមថា កាលដើមឡើយ ឲ្យតែមានការប្រគំតន្ត្រីតារាចម្រៀងរូបនេះ ទោះរវល់យ៉ាងណា ក៏ត្រូវ
តែមើល មិនឲ្យខាន ដែរ ព្រោះអារម្មណ៍ដក់ជាប់ ក្នុងចិត្ត ដោយពេញចិត្តនឹងសំនៀង តារាចម្រៀងនេះ រូបនេះ ពន់ពេក ។

បើទោះបីជាខិតខំព្យាយាម គាំទ្រយ៉ាងនេះក្តី តែមិននឹកស្មានថាស្ថានភាពនៅខាងក្រៅ ពេលជួបតារាចម្រៀងរូបនេះផ្ទាល់នៅស៊ីអិនស៊ី នាពេលថ្មីៗនេះ គឺគាត់វាយឬកខ្ពស់ សូម្បីតែនិយាយរកក៏មិននិយាយផង ខណ:ដែលខ្លួនបានព្យាយាម និយាយទៅកាន់តារាចម្រៀងរូបនេះ សូមឲ្យ Add គណនីហ្វេសប៊ុក តែបែរជាឲ្យខ្លួន ចុច Like ផេក និងបង្វែរខ្លួនឲ្យនិយាយជាមួយ ជំនួយការវិញ ណា ពិបាកយល់ណាស់ ពិតជាឬកខ្ពស់មែន ។
អតីតពិធីការិនីខាងលើ ថា«ខ្ញុំឈប់គាំទ្រគាត់ទៀត ឬកឆ្មើងខុសការគិត ខណ:ដែលខ្ញុំព្យាយាមស្កាត់ទៅ គាំទ្រនោះ ហើយក៏សូមផ្តាំទៅតារាចម្រៀងរូបនេះផង កុំគិតថា ខ្ញុំជាមនុស្សស្រីបែកស្លុយ ដូចក្មេងស្រីដទៃអីមួយចំនួន »។

អតីតពិធីការិនីស្រស់សោភា ខាងលើបានបន្ថែមទៀតថា រំឭកកាលពី៥ឆ្នាំមុនក្នុងអំឡុងពេលរត់ជាន់ជើងនៅកោះពេជ្រខ្លួនបានឃើញ ឆាយ វិរ:យុទ្ធ បញ្ចូនសង្គ្រោះបន្ទាន់នៅកាល់ម៉ែត តែពេលនោះអ្នកជំងឺច្រើនពេក តារាចម្រៀងរូបនេះ បាននៅក្រៅ ស្ថិតក្នុងលក្ខណ្ឌរងចាំ ។

ក្រោយពីឃើញយ៉ាងដូច្នោះ តារាស្រីខាងលើ បានខលទៅកាន់ លោកយាយខ្លួន ដែលមានតំណែងគួរសមក្នុង ពេទ្យកាល់ម៉ែត
អាចសម្រេចភារ:កិច្ចធំៗបាន ឲ្យជួយឲ្យ យកតារា ឆាយ វិរ:យុទ្ធ ចូលបន្ទប់សង្គ្រោះបន្ទាន់ ទាំងត្រូវមាត់យាយ មិនស្ទើរទេ តែហេតុចិត្តស្រឡាញ់ idol ខ្លួន ទោះជាយ៉ាងណា ក៏ត្រូវតែបង្ខំយាយ ឲ្យសម្រួលបន្ទប់ ឬគ្រែឲ្យដែរ។

ក្រៅពីអតីតពិធីការិនីខាងលើ ក៏មានតារាចម្រៀងរួមទ្រនំ មួយចំនួនក៏លើកឡើងដូចគ្នាផងដែរថា តារាចម្រៀង ឆាយ វិរ:យុទ្ធ ឬករកលេខ ដាក់គ្មាន៕

Chay Virakyuth

មតិយោបល់