ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង​ចិន Michael Tse បញ្ចប់​កុងត្រា​ជាមួយនឹង TVB

​តារា​សម្តែង Michael Tse (谢天华) បាន​បញ្ជាក់​នៅ​ពេល​ថ្មីៗ​នេះ​ថា កិច្ចសន្យា របស់​គាត់​ជាមួយ​នឹង TVB នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ១ ខែ កក្កដា ឆ្នាំ ២០១៣ ហើយ​គ្មាន​គម្រោង​បន្ត​កុងត្រា​ទៀត​ទេ​។​ទោះបីជា​យ៉ាងនេះក្តី លោក​បាន​ទទូចថា គាត់​នឹង​បន្ត​ធ្វើ​ការងារ​មួយ ដែលមាន​ទំនាក់ទំនង​ជាមួយ​នឹង TVB និង​ធានា​ដើម្បី​ឲ្យ​មា​ឱកាស​ច្រើន​រវាង​គ្នា និង​គ្នា​។​

​តារា​សម្តែង Michael ថ្មីៗ​នេះ​ក៏​បាន​ចូលរួម​ក្នុង​ការបើក ហាង K-Food ដែល​ជា​សង្វាក់​ប្ហូ​ម​អាហារ​សម្រាប់​ថ្ងៃនេះ​។ ក្នុង​ការចូលរួម​នេះ​គាត់​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា គាត់​ពេញចិត្ត​នឹង​ម្ហូប​កូរ៉េ និង មាន​កិត្តិយស​ណស់​ដែរ ក្នុង​ការបើក​យីហោ អាហារ​កូរ៉េ​នេះ​។​

​តារា​សម្តែង​វ័យ ៤៥ ឆ្នាំ បាន​បង្ហើប​ឲ្យដឹងថា គាត់​នឹង រៀបចំ​ការប្រគុំ​តន្ត្រី មួយ​ជាមួយនឹង​អតីតកាល​របស់​គាត់​” Young and Dangerous” (​ក្មេង និង​គ្រោះថ្នាក់​) ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហុងកុង នាង​ខែ វិច្ឆិកា ខាងមុខ ដោយ​មាន​ការចូលរួម​ពី Ekin Cheng (鄭伊健), Jordan Chan (陳小春), Jerry Lamb (林曉峰), និង Chin Ka Lok (錢嘉樂)​។​

​យើង​មិន​ដែល​ទទួលបាន​ឱកាស​ទាំងអស់គ្នា បន្ទាប់​ពី​ក្មេង និង​គ្រោះថ្នាក់​នេះ នេះ​បើ​សម្តី​លោក​បាន​និយាយ​។​ដោយ​ទីបំផុត​យើង​អាច​បំពេញ​បំណងប្រាថ្នា​របស់​យើង​បាន​ហើយ និង​ងាយស្រួល​សម្រាប់​ខ្ញុំ​សម្រាប់​បង្ហាញ​ព័ត៌មាន​លំអិត​ផងដែរ​នៅពេល​នោះ​៕​
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/news2_zps11781364.jpg

មតិយោបល់