ភ្នំពេញៈ ដើម្បីរឹតចំណងស្នេហ៍រឹងមាំ របស់ខ្លួន នោះ សុខ រក្សា និង កុល ដាវី បានដឹកដៃគ្នាទៅសាងស្នេហ៍ នៅប្រទេសថៃ ធ្វើយ៉ាងណា ឲ្យចំណងស្នេហ៍មួយនេះ រឹងមាំទ្វេរដង មិនឲ្យចាញ់គូស្នេហ៍ផ្សេងទៀតក្នុងពិភពសិល្បៈ ។
នៅលើគណនីហ្វេសប៊ុករបស់ កុល ដាវី បានសរសេរបង្ហោះថាបង្កើនអនុស្សាវរីយ៍និងភាពផ្អែមល្ហែមយកចិត្តទុកដាក់ដើម្បីចំណងស្នេហ៍យូអង្វែង ។
ខណៈដែលមិនអាចទំនាក់ទំនងបាន បញ្ជាក់ពីការធ្វើដំណើរទៅថៃរបស់គូស្នេហ៍ដូចលលកញីឈ្មោលបាននៅឡើយនោះ មានប្រភពដ៏កក់ក្តៅមួយ បានប្រាប់ Post News ថា សុខ រក្សា និង កុល ដាវី បានទៅថៃ ដើម្បីរឹតចំណងស្នេហ៍ ជាមួយគ្នា បង្គ្រប់លើភាពផ្អែមល្ហែម រស់នៅក្រោមដំបូលតែ១ នៅកម្ពុជានោះ ។ ប្រភពដដែលបានបញ្ជាក់បន្តថា ក្រៅពីទៅរឹតចំណងស្នេហ៍ គូស្នេហ៍នេះ ក៏នឹងទៅមើលផលិតផល ដើម្បីយកមក លក់នៅកម្ពុជាផងដែរ ៕
មតិយោបល់