ការសើច មិនត្រឹមតែជួយឲ្យអ្នកមានជីវិតយូរអង្វែងតែប៉ុណ្ណោះទេ តែវាថែមទាំងជួយជីវិតស្នេហារបស់អ្នកថែមទៀតផង។
អ្នកចិត្តវិទូបាននិយាយថា ការសើចដើរតួនាទីយ៉ាងសំខាន់ណាស់ នៅក្នុងជីវិតរបស់មនុស្ស។ ការសើច មិនត្រឹមតែជួយឲ្យអ្នកមានជីវិតយូរអង្វែងតែប៉ុណ្ណោះទេ តែវាថែមទាំងជួយជីវិតស្នេហាលើគ្រែរបស់អ្នកថែមទៀតផង។
អ្នកចិត្តវិទូ tephanie Davies ក៏បាននិយាយថា ការញញឹម វាជាគន្លឹះដើម្បីជួយអ្នកឲ្យមានរាងស្វែល ។នៅក្នុងសៀវភៅដែលមានចំណងជើងថា “ញញឹម” ដែលត្រូវបានបោះពុម្ពផ្សាយ ក៏បានក្លាយជាការពេញនិយម ដោយអះអាងថា ការសើចបានផ្តល់ការចំណេញដល់ជីវិត។
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/beautifulwomansmile_zps38c45501.jpg
គ្មានអ្វីសិចស៊ីជាង ការញញឹម វាអាចចូលរួមចំណែកយ៉ាងច្រើនដល់សតិនៃបំណងប្រាថ្នារបស់ភាគីទាំងពីរ។
ការសិក្សាទាំងនេះក៏បានបញ្ជាក់អះអាងអំពីផលប៉ះពាល់នៃការញញឹម។ ការញញឹមវាអាចជួយឲ្យអ្នកដោះស្រាយភាពលំបាកផ្សេង ដែលស្ថិតនៅនឹងមុខ និងជួយឲ្យសុខភាពអ្នកប្រសើរឡើងផងដែរ។ការសើចវាផ្ទុកដោយអ័រម៉ូនពិសេសមួយ នោះគឺជាអ័រម៉ូនសប្បាយរីករាយ ដែលធ្វើឲ្យយើងកាន់តែបើកចំហ និងទទួលយកភាពរាក់ទាក់។
ដែលអ័រម៉ូនេះដែរ វានឹងធ្វើឲ្យអ្នកមើលទៅក្មេង និងមានភាពស្និទ្ធស្នាល។
ការសិក្សាបានរកឃើញផងដែរថា ការសើច ១០ ទៅ ១៥ នាទី ក្នុងមួយថ្ងៃ នឹងជួយឲ្យអ្នកស្រក់គីឡូ ពី ២ ទៅ ៣ ផោន រៀងរាល់ឆ្នាំ។
ការសិក្សាខាងលើបានបញ្ជាក់ផងដែរថា ការសើចវាជួយឲ្យសាច់ដុំនៅជុំវិញរាងកាយ ពីពោះ ទៅ នឹងជួយឲ្យសុខភាពមានដំណើរការល្អ៕
មតិយោបល់