តារាចម្រៀងតៃវ៉ាន់ Jay Chou នឹងទៅសម្ដែងការប្រគំតន្ត្រីនៅក្នុងទីក្រុងហុងកុង ក្នុងកម្មវិធី 2013 Opus Jay World Tour នាខែវិច្ឆិកា ឆ្នាំ ២០១៣ខាងមុខ ហើយនៅពេលនេះ សំបុត្រចូលរួមទស្សនាការប្រគំតន្ត្រីត្រូវបានលក់ដាច់គ្មានសល់។
យោងតាមអ្នកនាំពាក្យរបស់ Jay Chou បានឲ្យដឹងថា សំបុត្រសម្រាប់ចូលរួមទស្សនាការប្រគំតន្ត្រីត្រូវបានលក់ដាច់អស់គ្មានសល់ត្រឹមតែរយៈពេល ២ម៉ោង បន្ទាប់ពីប្រកាសដាក់លក់។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង Jay Chou នឹងទៅសម្ដែងនៅក្នុងទីក្រុងហុងកុងនាខែវិច្ឆិកា នៅថ្ងៃទី ១៣ ដល់ ១៧ ជាមួយនឹងអាល់ប៊ុល Opus 12៕
មតិយោបល់