ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Emma Watson បង្ហាញខ្លួនផ្សព្វផ្សាយរឿងថ្មី ដែលជា​រឿង​រងការរិះគន់ពីអ្នកកាន់សាសនា គ្រឹស្ត – អ៊ីស្លាម

នាង Emma Watson បានបង្ហាញវត្តមានជាមួយនឹង​រចនាបទ​ចាស់ តែសិច​ស៊ី នៅក្នុងព្រឹត្តិការណ៍នាពេលថ្មីៗនេះ​។​
លេចមុខនៅក្នុង​ទីក្រុង ម៉ាឌី្រដ នាប្រទេស​អេស្ប៉ាញ ដើម្បីផ្សព្វផ្សាយ​រឿងថ្មី ក្រោមចំណងជើង Noah តារាសម្តែង Emma Watson មើលទៅពិតជាសិចស៊ី បើទោះបីវា​ជា​រចនា​បទ ចាស់ក្តី ។ តារាវ័យ ២៣ ឆ្នាំ រូបនេះ បានស្លៀកខោខ្លី អាវស ចំហទ្រូង ដោយគ្មានពាក់អាវទ្រនាប់នោះទេ ។​

តែទោះជាយ៉ាងណា​តួស្រីក្នុងរឿង Harry Potter ដោយតុបតែង​​មុខ​​របៀបមិនសូវជាឆើតឆាយ ដែល​ធ្វើ​ឲ្យនាង​មើលទៅ ចាស់ជាងវ័យ ។​
បើតាមរបាយការណ៍ព័ត៌មានខាងលើ រឿង Noah នេះដែរ ត្រូវចំណាយទឹកប្រាក់ចំនួន ៧៥ លានដុល្លារ ក៏ប៉ុន្តែមាន​ការរិះគន់ពីសំណាក់អ្នកកាន់សាសនា គ្រឹស្ត និងអ៊ីស្លាម ក៏ព្រោះតែរឿងនេះ ពាក់ព័ទ្ធទៅនឹង សាសនារបស់ពួកគេ​៕​
2014-03-18_133052

មតិយោបល់