ព័ត៌មានជាតិ

ផលិតផល ២៥០០ ដុះ​ដូច​ផ្សិត​ពេញ​ក្រុងភ្នំពេញ​ដែល​ជា​មុខរបរ​ពេញនិយម​សម្រាប់​ឆ្នាំ ២០១៣

​មាន​មនុស្ស​ជាច្រើន​ឆ្ងល់​ណាស់​តើ​ផលិផ​ល តម្លៃ ២៥០០ រៀល ដែល​កំពុង​ដុះ​ដូច​ផ្សិត​នៅក្នុង​ក្រុងភ្នំពេញ នេះ​មាន​ប្រភព​ពី​ណា​? ហេតុ​អ្វី​ផលិតផល​នេះ​ថោក​យ៉ាងនេះ​?
​នៅទីណា​ក៏មាន​ផលិតផល ២៥០០ រៀល អាច​និយាយ​ថា​កំពុង​រីក​ដូច​ផ្សិត​ដែល​កំពុង​ដំណើរការ​ពេញ​ទីក្រុង ភ្នំពេញ​។​ជាមួយ​នឹង​ផលិត​ដែល​មាន​តម្លៃថោក បើ​ប្រៀបធៀប​នឹង​ផលិតផល លើ​ទីផ្សារ​ដែល​កំពុង​លក់​នេះ ផលិតផល​នេះ​ស្ទើរតែ​មាន​គុណភាព​ស្មើគ្មា ជាមួយនឹង​ផលិតផល​លើ​ទីផ្សារ​មួយចំនួន ។​ជាមួយនឹង​គុណភាព និង​សម្បុរ​ពណ៌​មិន​ចាញ់​គ្នា​លើ​ផលិតផល​លក់​លើ​ទីផ្សារ។ ភាគច្រើន​ផលិត ផល តម្លៃ ២៥០០ រៀល​នេះ​មាន ទ្រនាប់ជើង ខោអាវ​កូនក្មេង គ្រឿងអលង្ការ​កាឡៃ និង​ឧបករណ៍​ដែល​បម្រើ​ដល់​ផ្ទះបាយ វែក​ឆា ស្លាបព្រា នឹង​របស់របរ​ជា​ច្រើន​ទៀត​។​

​ប្រភព​មួយ​បាន​បង្ហើប​ឲ្យដឹងថា ផលិតផល​នេះ​ដែរ​ត្រូវបាន​យកចេញ​ពី ទីផ្សារ​អូឡាំពិក ដែល​គេ​បោះ​ដុំ និង​រាយ តែ​មិនដឹងថា​ប្រភព​ដើម​របស់​វា​គេ​យក​ពី​ប្រទេស​ណា នោះទេ ឬ​ជា​ផលិតផល​ដែល​ផលិត​ក្នុងស្រុក​ឬក៏​យ៉ាងណា​ដែរ​? តែ​ទោះជា​យ៉ាងនេះក្តី ជុំវិញ​នៃ​ការរីក​រាលដាល់​ផលិតផល តម្លៃ​ស្ថិតក្នុង​កម្រិត​ដែល​មនុស្ស​អាច​ទទួលយកបាន​​នោះ វា​បាន​ផ្តល់​ការងារ​ជាច្រើន​ដល់​មនុស្ស ដែល​កំពុង​ពង្រីក​អាជីព​វ​កម្ម ដោយ​ធ្វើឲ្យ​កម្រិតជីវភាព​គ្រួសារ​កើន​មួយកម្រិត​។​ជាមួយនឹង​គ្នា​នេះដែរ ក៏​មានរ​បាយ​ការណ៍័​ខ្លះ​បញ្ជាក់ថា មាន​មនុស្ស​ភាគច្រើន​នៅ​តែ​ឆ្ងល់​រឿង តម្លៃ​ត្រឹមតែ ២៥០០ រៀល ហេតុ​អ្វី​ភាគច្រើន​អ្នក​ដែល​បើកហាង​ហាន​ចំណាយ​ទុន​ធំ ដល់​ថ្នាក់​ជួល​ផ្ទះ​ក្នុងតម្លៃ ចាប់ពី ៥០០ ដុល្លារ​ឡើង ដែល​ជា​តម្លៃ​ភាគច្រើន​ដែល​អ្នក​បើក​អាជីវ​កម្ម​ធំៗ​គ្រាន់បើ​ស្ទើរតែ​ក្រវីក្បាល​រ៉ាប់រង​មិន​រួច​ថ្លៃ​ផ្ទះ​។ ជុំវិញ​នៃ​ចម្លើយ​ឆ្លើយ​តប​ជាមួយនឹង​របាយការណ៍​មួយ​លើ​មុខរបរ​រីក​ដូច​ផ្សិត​ក្នុង​ឆ្នាំ ២០១៣ នេះ បានឲ្យដឹងថា តម្លៃ​ដែល​គេ​យក​ពី​ទីផ្សារ​ប្រភព​ចែកចាយ​ធំ មក​លក់​បន្ត​នោះ ក្នុងតម្លៃ​មួយ​ថោក​បំផុត​ពោលគឺ​ពេល​របស់របរ​ខ្លះ​ក្រោម ១០០០ រៀល និង​មាន​ខ្លះទៀត ១០០០ ជាង​តែប៉ុណ្ណោះ ហេតុ​អ្វី​ថា​គេ​មិន​ហាន​ជួល​ផ្ទះ​ក្នុង​តម្លៃ ពី ៣០០ ដុល្លារ ទៅ ៥០០ ដុល្លារ​លក់​ផលិតផល​មួយ​នេះ បើ​ក្នុង​មួយថ្ងៃៗ​ចំណូល​មិនតិចជាង ៥០ ដុល្លារ​ផង​នោះ​។​

​ទោះជា​យ៉ាងនេះក្តី នៅ​មិនទាន់​មាន​មុខរប​រអា​ជីព​ណាមួយ ដែល​អាច​វ៉ា​ដាច់​មុខរបរ​មួយ​នេះ​បានឡើយ ក្នុង​ឆ្នាំ ២០១៣ ទន្ទឹមនឹងនេះ​ដែរ តម្លៃ ២៥០០ រៀល​នេះ​ដែរ កំពុងថ​ដេញជើង​គ្នា ដោយ​ហាង​ខ្លះ​លក់​ក្នុងតម្លៃ ២៤០០ រៀល ។​ចំណូល​ពី​ផលិតផល ២៥០០​រៀល បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​គ្រួសារ​មួយចំនួន បាន​រីកមុខ​ដូច​គ្រាប់​ជី​៕
https://i1272.photobucket.com/albums/y389/domneng/Ailya/2500_zpsa5722a7e.jpg

មតិយោបល់