ព័ត៌មានសិល្បៈ និងកម្សាន្ត

Michael Jackson ចំណាយ ៣៥ លាន​ដុល្លារ​ទាក់ទង​នឹង​ផ្លូវភេទ​កុមារ​ទាំង ២៤ នាក់​

​ទំព័រ RadarOnline នៅ​ពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា បច្ចុប្បន្ន្ឯ​កសារ​សម្ងា​ត់របស់ FBI អំពី​រឿង​របស់​លោក Michael Jackson ដែល​រំលោភ​បំពាន​លើ​ផ្លូវភេទ កុមារ ដោយ​លេច​ធ្លាយ​ព័ត៌មាន​នៅ​លើ​ទស្សនា​វ​ដ្តី British magazine – People ។​

​ទស្សនា​វ​ដ្តី People បានសរសេរថា “​ឯកសារ​នេះ​មាន​រូបថត​ដែល​ជា​កំណត់ត្រា និង​ឯកសារ​បង្ហាញ​ដែល​ខ្មោច​តារាចម្រៀង​ប៉ុប​ស្រើបស្រាល​ជាមួយនឹង​ក្មេងៗ​ជាច្រើន​។​តារា​រូប​នេះ​បាន​មើល​រឿង​ស្រើបស្រាល​ជាមួយ​នឹង​ពួកគេ ដោយ​មើល​ក្នុង​បន្ទប់​ឯកជន​របស់​គាត់​នៅក្នុង​ផ្ទះ​។​ទោះបីជា​យ៉ានេះ​ក្តី ឪពុក​ម្តាយ​របស់​ក្មេង​ទាំងអស់ មិន​ដឹង​អ្វី​ដែល​បាន​កើតឡើង​នៅ​ពីក្រោយ​ជញ្ជាំង​”​។​

​ឯកសារ​នេះ​ត្រូវបាន​គេ​ជឿជាក់ថា ជា​ការប្រមូល​ពី FBI ក្នុងចំណោម​ក្មេង​ទាំង ១៧ ក្នុងនោះ​រួម​ទាំង ក្មេង​៥ នាក់​ជា​តារា​សម្តែង ២ នាក់​ជា​អ្នករាំ ។​ក្នុង​រយៈពេល ១៥ ឆ្នាំ តារាចម្រៀង Michael បាន​បៀតបៀន​លើ​ក្មេងប្រុស ២៤ នាក់ ។​ខណៈ​ដែល​ថត​ថាស​ចម្រៀង ក្នុង​អំឡុង​ឆ្នាំ ១៩៩៣ អ្នកបម្រើ​ប្រុស​របស់ Michael Jackson លោក Philip LeMarque និង​ប្រពន្ធ​របស់​គាត់ ក៏​បាន​ដឹងថា ស្តេច​ចម្រៀង​ប៉ុប​រូបនេះ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយនឹង​ក្មេង​ប្រុស​ជា​ច្រើន នៅ Neverland​។​

​តារាចម្រៀង​ប៉ុប​នេះ ត្រូវបាន​គេ​ឃើញ​តែងតែ លេង​ជាមួយ​នឹង​ក្មេងៗ ជានិច្ច​។​
​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា តារា​ចម្រៀង​រូប​នេះ​បាន​ចំណាយ​ទឹកប្រាក់ ដើម្បី​បំបិទ​ឲ្យ​រឿងរ៉ាវ​ផ្លូវភេទ ជាមួយនឹង​ក្មេង​ប្រុស​នោះ ទាំង ២៤ នោះ​ឲ្យមាន​លក្ខណៈ​ស្ងៀមស្ងាត់​។​ទំហំ​ទឹកប្រាក់​បិទ​រឿង​នេះ​ដែរ តារា​ចម្រៀង​រូប​នេះ​ចំណាយ ៣៥ លាន​ដុល្លារ​៕​
https://i1272.photobucket.com/albums/y389/domneng/Bang/MichaelJackson1_zpsa0675563.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/MichaelJackson_zps3f5d9213.jpg

មតិយោបល់