ព័ត៌មានសិល្បៈ និងកម្សាន្ត

ណុប បាយ៉ារិទ្ធ ស្រក់ទឹកភ្នែក រំភើបនឹងសន្ធឹកអ្នកគាំទ្រ Cambodian Idol ដែលជាប្រវត្តិសាស្ត្រមិនធ្លាប់មានពីមុន

(ភ្នំពេញ)៖ នៅសប្ដាហ៍ទី ៥ នៃវគ្គ Live Show របស់ Cambodian Idol រដូវកាល ទី ៤ ពិតជា ធ្វើឲ្យអ្នកទស្សនាព្រឺរោមមិនស្ទើរទេ ដោយសារភាពអស្ចារ្យ នៃ ការ បង្ហាញ សមត្ថភាព បេក្ខជន ព្រម ជាមួយនឹង សន្ធឹកនៃការគាំទ្រ ស្រែកហ៊ោររបស់អ្នកទស្សនាផ្ទាល់នៅស្ទូឌីយោ។ បេក្ខភាព ទាំងអស់ត្រូវបង្ហាញ សមត្ថភាព ដោយច្រៀង «បទចម្រៀងមនោសញ្ចេតនាស្នេហាស្រុកស្រែ» មិនមែន ១បទ ប៉ុន្តែដល់ទៅ ២បទ។ ក្រៅ ពីសម្ដែង សមត្ថភាព ទោលរៀងខ្លួន ពួកគេត្រូវ បាន កម្មវិធី តម្រូវ ឲ្យចាប់ដៃគូគ្នា ១ក្រុម ៣នាក់។

គណៈកម្មការទាំង ៤ ដែល ជា អ្នកសម្រិតសម្រាំងបេក្ខភាពតាំងពីវគ្គ Audition រហូត មក ពិតជា រីករាយ និង រំភើប ហើយចាត់ទុកថា នេះ ជា ប្រវត្តិសាស្ត្រថ្មី មិនធ្លាប់មានពីមុនក្នុងកម្មវិធី Cambodian Idol។ ដោយសារតែ ក្តុកក្ដួលពេក ណុប បាយ៉ារិទ្ធ ដែលជាគណៈកម្មការឆ្នើម មួយរូបប្រចាំកម្មវិធី ៤ រដូវកាលនោះ ក៏ស្រាប់តែស្រក់ទឹកភ្នែក ដោយ ថែម ទាំង បាន លើកឡើងម្ដងហើយម្ដងទៀតថា នេះ ហើយជា សុបិនដែល ខ្លួនចង់បាន ហើយវា បាន ក្លាយជា ការពិត។ មួយវិញទៀត សបញ្ជាក់ថា កម្មវិធី Cambodian Idol ពិតមិនចាញ់កម្មវិធីនៅបរទេស ឡើយ។

យ៉ាងណា មិញ សម្រាប់ សប្ដាហ៍ទី ៥ នៃវគ្គ Live Show នេះដែរ បេក្ខភាព ដល់ទៅ ៣ រូប មាន ផាន គីម សុង, ឡាច ណុច និង លី ប៊ីលីត្រូវ ចាកចេញពីកម្មវិធី ដោយ ទទួល បាន ការ បោះ ឆ្នោតគាំទ្រពីទស្សនិកជន តិចជាងគេ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគេ ត្រូវ បាន គេ ស្គាល់ច្បាស់ពេកហើយ ថា ជា បេក្ខភាពជើងខ្លាំង ដែល មាន សមត្ថភាព បរ្ផបដូចតារាចម្រៀងអាជីព និង ត្រូវ គណៈកម្មការលើកសរសើរជានិច្ច។ ការចាកចេញរបស់ ពួកគេ ពិតជា បាន ធ្វើឲ្យមហាជន មាន ការសោកស្ដាយជា ខ្លាំង៕

មតិយោបល់