ទីក្រុងសៀងហៃ ៖និយ័តករធនាគារកំពូលរបស់ប្រទេសចិនមានការព្រួយបារម្ភលើលក្ខណ សាច់ប្រាក់ កាលពីថ្ងៃសៅរ៍កន្លងមកនេះ ដោយបានឲ្យដឹងថា នៅទីនេះគឺមានការខ្វះខាតសាច់ប្រាក់ ដែលធ្វើឲ្យប្រាក់បំរុងលើស និងទុនដែលបានទាមទារគឺមានច្រើន។
ប្រធានធនាគារ China Banking Regulatory Commission (CBRC) លោក Shag Fulin បាននិយាយថា សាច់ប្រាក់នៅពេលថ្មីៗនេះ នឹងមិនប៉ះពាល់ដល់ប្រតិបត្តិការស្ថេរភាព នៃធនាគាររបស់ចិន នោះទេ ប៉ុន្តែលោកទទួលស្គាល់ថាធនាគារមួយចំនួនត្រូវការសាច់ប្រាក់ ដើម្បីការពារហានិភ័យដែលបានកើតឡើង។
លោក Shang បានបន្តទៀតថា លើសពីទុនបម្រុងសរុបនៅក្នុងប្រពន្ធធនាគារ សរុបជាង 1,5 ពាន់ពាន់លាន យប់ដែលស្មើនិង 241.94 ពាន់លានដុល្លារអាមេរិក ដែលច្រើនជាង ២ ដងនៃការចំណាយធម្មតា និង តម្រូវការលើដំណោះស្រាយផ្សេងៗ។
ប្រធានធនាគារខាងលើបានឲ្យដឹងបន្តថា អាជ្ញាធរនឹងបន្តនិយ័តករ ដែលជាការផ្តល់ហិរញ្ញប្បទានលើមូលដ្ឋានរដ្ឋាភិបាល (LGFVs) និងធ្វើការលើគម្រោងលក្ខណៈស្តង់ដា LGFVs។លោក Shang បានបន្តថា ប្រាក់កម្ចីសរុប ពី LGFVs ដោយទំហំសាច់ប្រា់ឈរនៅ 9.59 ពាន់ពាន់លានយន់ កាលពីចុងខែ មិនា និងមិនដំណើរការសមាមាត្រប្រាក់កម្ចីនៅ 0.14 ភាគរយ។លោកក៏បានជម្រុញ ឲ្យធនាគារពាណិជ្ជបង្កើនការត្រួតពិនិត្យ WMPs និងបង្កើនការលក់ឲ្យកាន់តែច្បាស់។
តាមរបាយការណ៍ពីលោក Shang បានឲ្យដឹងថា ចុងខែ មិនា ដោយទ្រព្យសម្បត្តិនៅ WMPs សរុបជាង 8.2 ពាន់ពាន់លានយន់៕
https://i1272.photobucket.com/albums/y389/domneng/Bang/132373956_11n_zps5f771e9a.jpg
មតិយោបល់