ព័ត៌មានជាតិ

ថវិការ​ចំនាយ​លើ​កងទ័ព​របស់​ចិន​ច្រើន​តែ​បាន​ត្រឹម 1 ភាគ 6 នៃ​ថវិការ​អាមេរិក​ប៉ុណ្ណោះ​នៅ​ឆ្នាំ​2012

​ថវិការ​កងទ័ព​របស់​ចិន​គឺជា​ការ​ចំណាយ​មួយ​ភាគ​នៃ​ថវិការ​ជាតិ​សរុប​ទៅ​លើ​ការប្រើប្រាស់​នានា​ក្នុង​ដំណើរការ​កម្លាំង​ការពារជាតិ​របស់​ខ្លួន​។​ថវិការ​ដែល​ត្រូវ​ចំណាយ​ជា​ទូទៅ​ទៅលើ​ប្រាក់ខែ​ទាហាន​ចំណាយ​ក្នុង​ការហ្វឹកហាត់​ការថែរក្សា​ឧបករណ៍​និង​គ្រឿង​បរិក្ខារ​និង​ជាពិសេស​ការចំណាយ​ដ៏​ធំ​ទៅលើ​ការ​ប្រតិបត្តិការ​និង​អភិវឌ្ឍន៍​គ្រឿងយន្ត​និង​សព្វាវុធ​ថ្មី​ដែល​ដើម្បើ​ក្នុង​គោលបំណង​ធ្វើឲ្យ​កាន់តែ​រឹងមុំ​ា​នៃ​ប្រព័ន្ធ​ការពារ​ជាតិ​ខ្លួន​។​

​ជាធម្មតា​នា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​មិនា រដ្ឋាភិបាល​ចិន​នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​ចំណាយ​សរុប​ប្រចាំឆ្នាំ​របស់​ខ្លួន​ទៅ​លើ​វិស័យ​យោធា​ហើយ​ជា​លទ្ធផល​ជាក់ស្តែង​កាលពី​ខែ​មិនា​ថ្មីៗ​នេះ​ចិន​បានប្រកាស​នូវ​ទឹក​លុយ​ប្រមាណ 106,4 ពាន់​លាន​ដុល្លារ​ដែល​ខ្លួន​បាន​ប្រើប្រាស់​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លងមកហើយ​ចំនួន​នេះ​បាន​ធ្វើឲ្យ​ចិន​ក្លាយ​ជា​ប្រទេសធំទី​ពីរ​លើ​លោក​ដែល​បាន​ចំណាយ​ទឹកប្រាក់​ដ៏​លើសលប់​ទៅលើ​វិស័យ​យោធា​បន្ទាប់​ពី​អាមេរិក​។​
​ជឿ​ទេ​ថា​បើ​ទោះ​ជា​ទឹកប្រាក់​ដែល​យើង​បាន​ឃើញ​យ៉ាង​ច្រើន​នេះ​ប៉ុន្តែ​វា​ត្រឹមតែ 17,3 ភាគរយ​នៃ​ទឹកប្រាក់​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​បាន​ចំណាយ​លើ​វិស័យ​យោធា​របស់​ខ្លួន​ប៉ុណ្ណោះ​!! ៕​
https://i1272.photobucket.com/albums/y389/domneng/Bang/China_published_military_budget_by_percent_of_GNPtiff_zps4daea1c7.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/616px-China_Military_Budget_2012_zps7cd14575.png

មតិយោបល់