ទីក្រុងតូក្យូ៖ តារាសម្តែងនាង Satomi Ishihara វ័យ ២៦ ឆ្នាំ បាននិយាយថា នាងកំពុងទន្ទឹងទទួលបានការរៀបការនៅថ្ងៃមួយ ប៉ុន្តែនាងបានបើកដៃបង្ហាញប្រុសៗថា ពេលនេះមិនទាន់មាននរណាម្នាក់ដែលពិសេសសម្រាប់ជីវិតនាងឡើយ។
Ishihara បានបញ្ចេញមតិនៅសប្តាហ៍នេះ នៅក្នុងព្រឹត្តិការណ៍ ដែលគេហៅថា “with’s Wedding Academy” ដែលដំណើរការដោយទស្សនាវដ្តីម៉ូដមួយ។
ពិធីខាងលើត្រូវបានធ្វើឡើងដើម្បីជាគន្លឹះស្នេហាឲ្យស្ត្រីដែលនៅលីវនូវរបៀបជ្រើសរើសបុរសដែលខ្លួនស្រលាញ់ ដែលសមនឹងខ្លួនស្លៀកឈុតរៀបអាពាហ៍ពិពាហ៍។
Ishihara បាននិយាយគម្រោងនៃការទទួលស្វាគមន៍ក្នុងអាពាហ៍ពិពាហ៍ដែលនាងចង់ធ្វើនៅថ្ងៃ អនាគត់ “ខ្ញុំចង់ធ្វើវាឲ្យមានលក្ខណៈប្រណីត ដោយអញ្ជើញមិត្តភក្តិ ក្រុមគ្រួសារ តែជាអាពាហ៍ពិពាហ៍ដែលធ្វើឡើងនៅផ្ទះដ៏តូចមួយ”។
នាងបានបន្ថែមទៀតថា បន្ទាប់ពីនាងទទួលបានការរៀបការ នាងចង់រក្សាទុកការងារដែលនាងធ្វើ និងសង្ឈឹមថា ដៃគូរបស់នាងនឹងយល់៕
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/SatomiIshihara1_zpsaca59391.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/SatomiIshihara2_zpsaa8dc4ee.jpg
មតិយោបល់